តើហ្គេមStepn បានធ្វើបច្ចុប្បន្នភាពអ្វីខ្លះ?

ថ្មីនេះហ្គេម Stepn បានធ្វើការUpdate លក្ខណទ្រង់ទ្រាយធំក្រោយពីតម្លៃ ស្បែកជើង ក៏ដូចជាកាក់ GST/GMT បានធ្លាក់ចុះយ៉ាងខ្លាំងក្នុងរយពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។ ខាងក្រោមគឺជាការUpdate របស់ហ្គេមStepn:

1. ការUpdate លើកនេះគឺផ្តោតទាំងស្រុងទៅលើការរារាំងមិនអោយមានការបោកប្រាស់ក្នុងហ្គេម(Anti-cheating)។

2. តើអ្វីជាការបោកប្រាស់ក្នុងហ្គេម? ការបោកប្រាស់ក្នុងហ្គេមគឺជាសកម្មភាពទាំងឡាយដែលបានអ្នកលេងបានប្រព្រឹត្តក្នុងបំណងបន្លំពត៏មាន ឬ ស្វែងរកចន្លោះប្រហោងក្នុងហ្គេមដើម្បីរកកាក់ក្នុងហ្គេមអោយបានច្រើន។ដែលវាជាទង្វើក្បត់អ្នកលេងដ៏ទៃទៀត។

3. ឧទាហរណ៏នៃការបោកប្រាស់ក្នុងហ្គេម: បោកដោយផ្តល់ពត៏មានGPS មិនត្រឹមត្រូវដោយការប្រើកម្មវិធីបន្លំទីតាំងដែលខ្លួនកំពុងនៅ, ការបន្លំធ្វើចលនាអោយដូចការដើរ ឬ រត់, បោកដោយការកាន់ទូរស័ព្ទច្រើនដើរឬរត់ក្នុងពេលតែមួយ។

4. អ្នកដែលប្រព្រឹត្តអំពើបន្លំបែបនេះវាធ្វើអោយតម្លៃកាក់និងNFT ធ្លាក់ថ្លៃហើយបានធ្វើអោយហ្គេមទាំងមូលមានភាពមិនប្រក្រតី។វាជាទង្វើដែលមិនត្រឹមត្រូវដែលជាមូលហេតុStepn ត្រូវកំចាត់អ្នកបន្លំក្នុងហ្គេមអោយបានលឿនតាមដែលអាចធ្វើទៅបាន

5. ដោយប្រើប្រាស់ទិន្នន័យរបស់អ្នកលេងអស់រយពេលបីខែមកនេះ អ្នកអភិវឌ្ឃកម្មវិធីStepn បានបង្កើតប្រព័ន្ធមួយដែលអាចចាប់កំហុសអ្នកដែលបន្លំបាន។ ប្រព័ន្ធនេះបានប្រើប្រាស់ Deep Learning (ការសិក្សាទៅលើទិន្នន័យរបស់អ្នកប្រើប្រាស់លក្ខណស៊ីជម្រៅ) និង Artificial Intelligence(បញ្ញាប្រឌិត) យកមកសិក្សាលើទិន្នន័យ ទីតាំងរបស់អ្នកលេង(GPS) ការចាប់ចលនា និង ពត៏មានសុខភាពប្រចាំខែ

6. តើប្រព័ន្ធចាប់ការបន្លំធ្វើការរបៀបណា? ទិន្នន័យរបស់អ្នកលេងទាំងអស់នឹងត្រូវបានយកទៅប្រៀបធៀបជាមួយទិន្នន័យដែលត្រឹមត្រូវរបស់Stepn បើStepn ឃើញមានភាពមិនប្រក្រតីរបស់អ្នកលេងៗនឹងត្រូវបានStepn កត់ចំណាំទុក។ ប្រព័ន្ធនេះក៏មានសមត្ថភាពចាប់អ្នកដែលប្រើកម្មវិធីបោកប្រាស់ផងដែរបើ Stepn ចាប់បានអ្នកលេងត្រូវបានផ្តាច់ចេញពីហ្គេម។

7. អ្នកដែលបន្លំក្នុងហ្គេមនឹង មិនទទួលបានកាក់ទេ ហើយ នឹងធ្វើអោយស្បែកជើងមានសំនឹកទៀតផង។ ថ្ងៃអនាគតStepn នឹងដាក់ពិន័យលើសពីនឹងទៀត។

8. ការដាក់ពិន័យនឹងមិនត្រូវបានធ្វើភ្លាមៗនោះទេ ព្រោះStepn ទុកឧកាសអោយកែខ្លួនតែវាបានកត់ទុកក្នុងប្រព័ន្ធវារួចហើយ។ បើអ្នកលេងនៅតែមិនកែខ្លួនទៀតការដាក់ពិន័យនឹងត្រូវបានអនុវត្ត។

Stepn Tweet