សម្រាប់អ្នកមានMobox Avatar ដែលវាបានចែកFree លើកមុនចាំបាច់ត្រូវ

សម្រាប់អ្នកធ្លាប់បានទទួលNFT របស់Mobox ដែលជារូបតុក្កតាក្បាលបួនជ្រុងកាលពីថ្ងៃមុន ចាំបាច់ត្រូវយកវាទៅដុតចោលដើម្បីទទួលរង្វាន់មិនអញ្ជឹងទេអ្នកនឹងមិនអាចធ្វើអ្វីបានទាំងអស់ជាមួយNFT នោះសូម្បីតែដាក់លក់ ឬ វេរចេញទៅក្រៅ។

ការបង្គាប់អោយដុតNFT នេះចោលគឺដោយសារកាលពី 2 ទៅ 3 ខែកន្លងមកនេះMobox បានចែកNFT ក្នុងBinance NFT ច្រើនខ្លាំងពេកដែលធ្វើអោយតម្លៃរបស់ធ្លាក់រហូតដល់់សឹងមិនមានតម្លៃដូច្នេះហើយបានជាBinance បិទមិនអោយមានការទិញលក់បន្តទៀត។​ ហើយBinance ក៏សម្រេចបើកកម្មវិធីមួយឈ្មោះថា Mobox Challenge (កម្មវិធីគឺចាប់ផ្តើមពី  2022-05-31 18:00 ដល់ 2022-06-15 07:00)

Mobox Challenge គឺជាកម្មវិធីសម្រាប់អ្នកដែលមានNFT Mobox ដើម្បីយកNFT នេះទៅដុតដើម្បីប្តូរជាសំបុត្រឆ្នោតហើយយកទៅចាប់ឆ្នោតដើម្បីមានឧកាសឈ្នះ កាក់ Mobox, និង BNB ផងដែរ។

ដើម្បីចូលរួមកម្មវិធីនេះអ្នកត្រូវទៅកាន់ Binance NFT រួចចុចលើ User Center អ្នកនឹងឃើញការប្រកាសរបស់Binance នៅខាងលើគេតែម្តងដែលដាក់ពាក្រថា Mobox challenge រួចអ្នកចុចចូលរួមតាមតំណនោះទៅវានឹងនាំអ្នកទៅកាន់ ទំព័រចាប់ឆ្នោតរួចអ្នកយក NFT របស់អ្នកទៅBurn ដើម្បីប្តូរជាសំបុត្រដើម្បីយកទៅលេងឆ្នោត។

ប្រភព: https://www.binance.com/en/support/announcement/e5477d7c06f5497297222759108e24bf