បើអ្វីៗដូចការគ្រោងទុកអ្នកទាំងអស់គ្នានឹងបានឃើញ Ethereum Proof-of-Stake នៅខែសីហា។

អ្នកអភិវឌ្ឃBlockchain Ethereum មិនចាំបាច់ខ្វល់រឿង “Difficulty bomb – គឺជាការបន្ថែមភាពពិបាកដល់អ្នកជីកកាក់ETH“ទៀតទេបើសិនជាពួកគេអាចសម្រេច The merge​(គឺជាការយកProof of Stakeមកប្រើជាមួយEthereum) នៅខែសីហានេះ។

លោក Van Loon និងលោក Justin Drake ដែលជាអ្នកអភិវឌ្ឃបានអោយដឹងក្នុងកម្មវិធី Permissionless ថា បើអ្វីៗដូចការគ្រោងទុក Ethereum the merge នឹងដាក់អោយប្រើប្រាស់ក្នុងខែសីហាខាងមុខនេះដើម្បីបញ្ជាស់ Difficulty bomb។

មកដឹងពីគុណសម្បត្តិនិងគុណវិបត្តិរបស់ Ethereum The Merge ទាំងអស់គ្នា។

គុណសម្បត្តិ:

1. ប្រើប្រាស់ថាមពលតិច

2. ការធ្វើការរបស់Proof of Stake នឹងជួយអោយ Eth មានSecurityខ្ពស់ និងងាយស្រួលជាងមុនដល់អ្នកប្រតិបត្តិប្រព័ន្ធ

3. វាជួយកាត់បន្ថយការបង្កើត កាក់ETH ថ្មីដល់ទៅ 90% មានន័យថាការផ្គត់ផ្គង់ទាបនិងតម្រូវការខ្ពស់វានឹងធ្វើអោយកាក់ ETH ឡើងថ្លៃ។

គុណវិបត្តិ:

1. អ្នកទូទៅមិនអាចជីកកាក់ទៀតបានទេពួកគេត្រូវយកកាក់ ETH ទៅដាក់Stake អោយExchange ដែលចាប់ដៃគូរជាមួយEth ដើម្បីបានកាក់ត្រឡប់មកវិញ។

យ៉ាងណាមិញ Ethereum The Merge មិនមែនជាការធ្វើបច្ចុប្បន្នភាពចុងក្រោយបង្អស់របស់ ethereum ទេ។បច្ចុប្បន្នភាពចុងក្រោយដែល Ethereum ចង់បានគឺការធ្វើ ShardingSharding ជាវិធីសាស្ត្រដែលអនុញ្ញាត្តិអោយអ្នកផ្ទៀងផ្ទាត់ៗតែទិន្នន័យដែលខ្លួនមានតួនាទីក្នុងការផ្ទៀងផ្ទាត់មិនចាំបាច់ទៅផ្ទៀងផ្ទាត់គ្រប់ទិន្នន័យទាំងអស់នោះទេ។

ប្រភព: https://decrypt.co/100915/ethereum-merge-coming-august-everything-plan-core-dev