មកដឹងពីប្រវត្តិ The Bitcoin Pizza Day ទាំងអស់គ្នា

ថ្ងៃទី 22 ខែ ឧសភា ត្រូវបានកំណត់ជាថ្ងៃ The Bitcoin Pizza Day ព្រោះវាគឺជាថ្ងៃដែល Bitcoin ត្រូវបានយកមកចាយវាយដំបូងគេបង្អស់ក្នុងប្រវត្តិសាស្ត្រដោយការយកBitcoin ចំនួន 10,000 BTC ទៅទិញPizza។

កាលពី 12​ ឆ្នាំមុន(ឆ្នាំ 2010)មានអ្នកសរសេរប្រូក្រាមម្នាក់មានឈ្មោះថា Laszlo Hanyecz ចង់បរិភោគ Pizza ហើយគាត់ក៏បាន ប្រកាសក្នុងវេបសាយ Bitcointalk.org ថាគាត់នឹងចាយចំនួន 10,000 BTC ដល់អ្នកដែលអាចកម្ម៉ង់Pizza អោយគាត់បាន។ពេលនោះ10,000BTC ស្មើនឹង $41 ប៉ុណ្នោះ។អស់រយ:ពេលជាច្រើនថ្ងៃគាត់នៅតែមិនទាន់រកអ្នកកម្ម៉ង់Pizza អោយគាត់បាន។ រហូតដល់ថ្ងៃទី 22 ខែ ឧសភាទើបមានក្មេងប្រុសម្នាក់ដែលមានអាយុទើបតែ 19ឆ្នាំ បានយល់ព្រមកម្ម៉ង់ Pizza ដើម្បីដូរយក BTC ចំនួន 10,000BTC។ ក្មេងប្រុសនោះឈ្មោះថា Jeremy Sturdivant គាត់បានធ្វើការកម្ម៉ង់អោយ Laszlo Hanyecz ហើយបានBitcoin ត្រឡប់មកវិញ។ សព្វថ្ងៃតម្លៃ 10,000 BTC គឺស្មើនឹង 293 លានដុល្លារ។

រូបរបស់ Laszlo Hanyecz ជាមួយPizza តម្លៃ 293 លានដុល្លារ។

ប្រភព: https://www.businesstoday.in/crypto/story/two-pizzas-for-rs-2260-crores-12-years-of-the-bitcoin-pizza-day-334204-2022-05-19