គណនីInstagram របស់ Bored Ape NFT ត្រូវបានHack ហើយធ្វើអោយម្ចាស់NFT ខាតលុយអស់ $3លាន
កាលពីព្រឹកម៉ោង5ទាបភ្លឺ ត្រូវនឹងថ្ងៃទី 26 ខែមេសា Bored Ape NFT(NFT រូបស្វា) បានប្រកាសអោយដឹងតាមTwitter ថាគណនីInstagram របស់ខ្លួនត្រូវបានហ៊ែកហើយបានដាក់ Link ទៅកាន់វេបសាយរបស់ចោរដែលបានរចនាមកអោយដូចទៅនឹងវេបសាយផ្លូវការរបស់ខ្លួនចូលទៅក្នុង ផុស ក្នុងInstagram ដើម្បីអោយអ្នកដែលមានNFT រូបស្វាចូលទៅយក Token ដោយFree។ ម្ចាស់NFT នៅពេលបានឃើញផុសនោះហើយក៏បានគិតថាវាជាផុសផ្លូវការរបស់ Bored Ape NFT ហើយក៏បានចុចចូលទៅកាន់វេបសាយនោះ នៅពេលចូលហើយវេបសាយនោះក៏បានលោតអោយភ្ជាប់ Metamask ទៅកាន់វេបសាយរបស់វាពេលដែលភ្ជាប់ហើយក៏បាន ផ្ទេរNFT របស់ម្ចាស់ដើមចូលទៅ បញ្ជីរបស់ចោរតែម្តង។វាបានធ្វើអោយម្ចាស់ NFT បានខាតបង់លុយសរុបចំនួន $3លាន។
ប្រភព: https://www.bloomberg.com/news/articles/2022-04-25/nft-hacker-stole-coveted-bored-apes-worth-around-3-million