Ethereum ប្រកាសពីកាលបរិច្ឆេទនៃការដាក់អោយប្រើ Dencun ក្នុង Mainnet

Dencun Upgrade គឺជាការធ្វើបច្ចុប្បន្នភាពមួយដ៏មានសារ:សំខាន់ជាពិសេសគឺមុខងារដែលអាចជួយកាត់បន្ថយ Gas fee ក្នុង Blockchain Layer2 របស់ Ethereum នេះតែម្តង។ ក្រោយពីបានធ្វើតេស្តទៅលើការ Upgrade នេះអស់ជាច្រើនលើក រួមជាមួយការដាក់អោយប្រើក្នុង Devnets រួចមកថ្ងៃនេះ Ethereum បានប្រកាសពីថ្ងៃដាក់ការ Upgrade អោយប្រើជាផ្លូវការក្នុង Mainnet គឺ នៅថ្ងៃទី 13 ខែ មីនា វេលាម៉ោង 8:55 យប់ដែលត្រូវនឹង Epoch 269568។ ម្ចាស់ Node និង អ្នក Stake កាក់ គឺត្រូវតែ upgrade កម្មវិធី Stake ជំនាន់ចុងក្រោយនៅថ្ងៃនោះផងដែរ។ការ Upgrade លើកនេះមានការកែប្រែជាច្រើនតែការកែប្រែដ៏គួរអោយចាប់អារម្មណ៏ជាងគេគឺ EIP-4844 ឬ ហៅថា protodanksharding ដែលនឹងកាត់បន្ថយ gas fee អោយ Blockchain Layer2 របស់ Ethereum។

ប្រភព: ethereum


យើងមកស្គាល់កាក់ Layer2 របស់ Ethereum ទាំងអស់គ្នាដែលពួកយើងនឹងធ្វើចំណាត់ថ្នាក់តាមចំនួន Total Value Lock (TVL)៖

  1. Arbitrum ៖ មាន TVL 3.239 ពាន់លានដុល្លារ
  2. Optimism៖ TVL : 942.27 លានដុល្លារ
  3. Manta៖ TVL: 599.06 លានដុល្លារ
  4. Base: TVL 439.6 លានដុល្លារ
  5. Mantle៖ TVL: 224.4 លានដុល្លារ
  6. zkSync Era៖ TVL: 173.61 លានដុល្លារ
  7. Starknet៖ TVL: 172.76 លានដុល្លារ
  8. Metis៖ TVL: 80.89 លានដុល្លារ
  9. Linea៖ TVL: 80.57 លានដុល្លារ
  10. Mode៖ TVL: 75.99 លានដុល្លារ។

ប្រភព: defillama