តម្លៃ NFT ដែលជា tweet ដំបូងរបស់ Jack Dorsey បានធ្លាក់ ពី $48M សល់តែ $280

Jack Dorsey’s First Tweet NFT” គឺជាNFT ដែលបានបង្កើតឡើងដោយ Jack Dorsey (ជា អ្នករួមបង្កើត Tweeter) ដោយការថតscreen លើTweet ដំបូងរបស់គាត់នៅលើTwitter។

NFT មួយនេះត្រូវបានបុរសម្នាក់ទិញដែលត្រូវបានគេស្គាល់ថាជាសហគ្រិនដែលមានឈ្មោះល្បីទាក់ទងនឹងគ្រីបតូ លោក Sina Estavi ក្នុងតម្លៃ $2.9 លាន កាលពីខែ មីនា ឆ្នាំ 2021កន្លងមកនេះ។ ក្រោយមកកាលពី ថ្ងៃ សុក្រមកនេះ លោកមានបំណងលក់វិញ ក្នុងតម្លៃ $48 លាន ដែលលោកនឹងបរិច្ចាគ ចំនួន 50% ទៅអោយអង្គការមនុស្សធម៍ តែចុងបញ្ចប់នៃការដេញថ្លៃ លោកទទួលបានតែ 7 ការដេញថ្លៃប៉ណ្នោះដែលមានតម្លៃចាប់ពី 0.09ETH($277) – 0.0019ETH($6) ដែលជាតម្លៃថោកខ្លាំងមែនទែនហើយធ្វើអោយលោកបដិសេធការដេញថ្លៃនោះតែម្តង។

អ្នកអាចចូលមើលពត៍មានពីNFT នេះតាមរយ: តំណរនេះ: @jack 2006-03-21 20:50:14

អត្ថបទយោង: