តើអ្នកបានដឹងអត់ថា Bitcoin មិនមែនជា Cryptocurrency ដំបូងបង្អស់ក្នុងលោក?
Bitcoin ដែលជា Cryptocurrency ឈរលំដាប់លេខមួយសព្វថ្ងៃ ហើយមានតម្លៃថ្លៃជាងគេគឺមិនមែនជា Cryptocurrency ដំបូងបង្អស់ក្នុងលោកទេ។ មុនBitcoin កើតគឺមានCryptocurrency ផ្សេងៗទៀតបានកើតរួចមកហើយតែវាមិនសូវបានការចាប់អារម្មណ៏ហើយមិនទាន់អាចយកមកប្រើប្រាស់អោយបានទូទៅដូចBitcoin។ ថ្ងៃនេះយើងនឹងមកស្គាល់ Cryptocurrency ទាំងអស់នោះ។
1. ការសាកល្បងដំបូងក្នុងប្រទេសNetherlands
បើយោងតាមទស្សនាវត្តី Bitcoin Magazine បានអោយដឹងថា ការសាកល្បងយកCryptocurrency មកប្រើប្រាស់គឺបានកើតមុនBitcoin រហូតដល់ទៅ 20 ឆ្នាំមុន។ គំនិតនៃការបង្កើតគឺបានមកពី ការជួយប៉ូលីសពីចោរប្លន់នៅពេលយប់ដែលជាទូទៅប៉ូលីសដែលចាំប្រមូលលុយនៅកុងត្រូលត្រូវប្រមូលលុយពីឈ្មូញដឹកទំនិញ។ការដែលប្រមូលជាលុយបែបនេះវាបានធ្វើអោយចោរឃើញហើយអាចលួចលុយទាំងអស់នោះបាន។ ដោយសារឃើញហានិភ័យនេះហើយ ទើបក្រុម Programmer បានបង្កើតកាតអេឡិចត្រូនិចដែលឈ្មួញអាចបញ្ចូលលុយហើយយកមកចាយអោយប៉ូលីសនៅពេលគេដឹកជញ្ជូន។វាជួយអោយប៉ូលីសមិនចាំបាច់ខ្វល់ពីការបាត់លុយទៀតឡើយ។
2. Blinded Cash
នៅឆ្នាំជាមួយគ្នានឹងករណីខាងលើ។ អ្នកបញ្ចូលលេខសំងាត់ (Cryptographer) ជនជាតិអាមេរិកម្នាក់ដែលមានឈ្មោះថា David Chaum បានធ្វើពិសោធន៍ទៅលើ ទម្រង់ផ្សេងៗនៃលុយអេឡិចត្រូនិច(electronic cash)។គាត់បានបង្កើតគំនិតវេរលុយដែលជាលុយអេឡិចត្រូនិចពីមនុស្សម្នាក់ទៅម្នាក់ទៀតអោយមានសុវត្ថិភាព និង ឯកជនភាព។ គាត់បានហៅក្បួននោះថា “Blinding formula” ដែលត្រូវបានយកមកប្រើដើម្បីបញ្ចូលលេខសំងាត់រក្សាទិន្នន័យមិនអោយមានអ្នកដឹង។ លោកបានបង្កើតក្រុមហ៊ុនDigiCash ដើម្បីយកគំនិតរបស់គាត់មកប្រើតែក្រុមហ៊ុនក៏ត្រូវក្ស័យធុននៅឆ្នាំ 1998។
3. Web-Based Money
ក្នុងឆ្នាំ 1990 មានក្រុមហ៊ុនទើបបង្កើតថ្មីជាច្រើនបានយកគំនិតរបស់ក្រុមហ៊ុន DigiCash មកប្រើប្រាស់។ពេលនោះមានក្រុមហ៊ុនមួយដែលអាចនិយាយបានថាលេចធ្លោជាងគេទាក់ទងនឹងការយកគំនិត DigiCash មកប្រើប្រាស់នោះគឺ PayPal។ PayPal ជួយអោយអ្នកប្រើប្រាស់វេរលុយរវាងគ្នានឹងគ្នាបានក្នុងវេបសាយ។ PayPal ក៏បានជាគំរូអោយក្រុមហ៊ុនផ្សេងៗយកគំរូតាមរហូតមានក្រុមហ៊ុនខ្លះបានយក គំនិតនេះដើម្បីបង្កើត credit អនឡាញដើម្បីអោយអ្នកប្រើប្រាស់យកមកប្តូរជាមាសពិតប្រាកដដែលត្រូវបានហៅថា e-goldចុងក្រោយក្រុមហ៊ុនទាំងនោះត្រូវបានបិទដោយរដ្ធាភិបាលទាក់ទងនឹងការបោកអតិថិជនក្នុងឆ្នាំ 2005។
4. B-Money
ក្នុងឆ្នាំ 1998, មានProgrammer ម្នាក់ឈ្មោះថា Wei Dai បានស្នើប្រព័ន្ធគិតលុយមួយមានឈ្មោះថា “anonymous, distributed electronic cash system” ឬហៅអោយខ្លីថា “B-money“។ ការធ្វើការរបស់ B-money គឺមិនដូចទៅនឹងBitcoin ដែលយើងបានស្គាល់សព្វថ្ងៃនោះទេតែវាមានចំនុចខ្លះដែលស្រដៀងគ្នាដូចជា ការផ្ញើលុយដោយមិនមានអ្នកដឹងម្ចាស់កម្មសិទ្ធិ រក្សាឯកជនភាព និងមិនមានអ្នកគ្រប់គ្រង។ ក្នុង B-money គឺយើងត្រូវប្រើឈ្មោះក្លែងក្លាយដើម្បីវេរលុយជំនួសអោយលេខ Wallet address ដែលយើងយកមកប្រើក្នុង Bitcoin សព្វថ្ងៃ។ ទោះបីជា Wei Dai ខំសរសេរលិខិតស អំពីគំនិតរបស់គាត់យ៉ាងក្តី ក៏គំនិតរបស់គាត់មិនត្រូវបានគេមើលឃើញឡើយហើយក៏បានបរាជ័យបន្ទាប់ពីនោះមក។ គំនិតរបស់គាត់ត្រូវបាន Satoshi (ក្រុមបង្កើតBitcoin) បានអោយCredit ក្នុងលិខិតស របស់ពួកគេផងដែរមានន័យថាគំនិតខ្លះរបស់ Wei Dai ក៏ត្រូវបានBitcoin យកមកប្រើប្រាស់។
5. Bit Gold
កុំច្រឡំBit Gold ជាមួយកន្លែងទិញលក់មាសអោយសោះ ព្រោះBit Gold គឺជាលុយអេឡិចត្រូនិចដែលបានបង្កើតឡើងដំណាលគ្នាទៅនឹង B-money ផងដែរ។ Nick Szabo បានបង្កើត Bit Gold ដោយប្រើប្រាស់ប្រព័ន្ធផ្ទៀតផ្ទាត់ទិន្នន័យមានឈ្មោះថា Proof-of-works ដែលស្រដៀងទៅនឹងការ mine bitcoin សព្វថ្ងៃដែរ។ Szabo មានបំណងចង់អោយ Bit Gold មានគុណសម្បត្តិដូចទៅនឹងមាសពិតដោយមិនមានបុគ្គលទីបីគ្រប់គ្រងតម្លៃរបស់វា។សំណាងមិនល្អ Bit Gold ក៏មានវាសនាមិនខុសគ្នាពី B-money ទេគឺវាត្រូវបានបរាជ័យ។
6. Hashcash
នៅចន្លោះឆ្នាំ1990 (1994-1995), Hashcash ត្រូវបានបង្កើតឡើងដែលអាចនិយាយបានថាវាជាdigital currency ដែលដូចទៅនឹងBitcoin ជាងគេទាំងអស់ នេះបើយោងតាម The Merkle។ Hashcash បានបង្កើតឡើងក្រោមគោលបំណងមួយចំនួនដូចជា: កំចាត់ Email បោកប្រាស់ , ការពារការវាយប្រហារបែប DDos ហើយដោយសារគំនិត Hashcah នេះហើយទើបបានមានCryptocurrency ដែលយើងបានស្គាល់សព្វថ្ងៃ។ Hashcash ប្រើProof-of-work ក្នុងការបង្កើតនិងផ្ញើរ coin អោយគ្នាទៅវិញទៅមក យ៉ាងណាមិញHashcash ក៏នៅតែជួបបញ្ហាដែលយើងបានតែងតែជួបរហូតមកដល់សព្វថ្ងៃ គឺបញ្ហាប្រើប្រាស់ថាមពលច្រើន ដោយសារបញ្ហានេះហើយទើបធ្វើអោយ Hashcash មិនទទួលបានការពេញនិយមបន្តទៅទៀត។
ក្នុងឆ្នាំ 2009 Bitcoin ក៏ត្រូវបានបង្កើត។ Bitcoin មិនដូចCoin ដ៏ទៃខាងលើត្រង់ថា វាបង្កើតដោយមិនមានអ្នកណាអាចគ្រប់គ្រងបាន ហើយ ប្រើប្រាស់ Blockchain technology យ៉ាងណាក៏ដោយបើអត់មានCoin ខាងលើនោះទេ Bitcoin ក៏មិនអាចកើតឡើងដែរ។
ប្រភព: https://www.investopedia.com/tech/were-there-cryptocurrencies-bitcoin/