Instagram ត្រៀមដាក់អោយប្រើមុខងារNFT នៅក្នុងកម្មវិធីរបស់ខ្លួន។

NFT ឬ Non-Fungible Token(ចុចដើម្បីមើលវីដេអូ អំពី NFT) ដែលជាToken នៅក្នុងBlockchain និងពេញនិយមខ្លាំងក្នុងចំណោមអ្នកវិនិយោគលើCrypto ត្រៀមត្រូវបានយកមកប្រើនៅក្នុង Instagram ហើយ។Instagram ត្រៀមនឹងអោយអ្នកប្រើប្រាស់របស់ខ្លួនអាចយករូបភាពNFT នៅក្នុងBlockchain​ Ethereum, Polygon,Solana, និង Flow មកដាក់បង្ហាញឬ បង្ហោះចូលក្នុងករណីរបស់ខ្លួន រួមទាំងអាចដាក់តាំងជាprofile ផងដែរ។ពត៍មានបន្ថែមគឺយើងត្រូវរងចាំការប្រកាសជាផ្លូវការនៅថ្ងៃស្អែក

ការដាក់អោយប្រើប្រាស់មុខងារនេះ គឺ Instagram មានគម្រោងនឹងសាកល្បងតេស្តទៅលើអ្នកប្រើប្រាស់នៅអាមេរិកមួយចំនួនតូចសិនមុនដាក់អោយអ្នកប្រើប្រាស់ទូទៅបានប្រើ។ចំនុចពិសេសជាងនេះទៅទៀតគឺInstagram មិនគិតថ្លៃ Gas ឬ ថ្លៃFee នៃការផុស ឬ បង្ហាញNFT ចូលទៅក្នុង ករណីរបស់អ្នកប្រើប្រាស់ឡើយ។

Instagram មានបំណងយកកាបូបគ្រីបតូ ដូចជាMetamask(វីដេអូរបៀបបង្កើតMetamask) មកភ្ជាប់ជាមួយកម្មវិធីរបស់ខ្លួន ដើម្បីបញ្ជាក់ថាអ្នកពិតជាម្ចាស់កម្មសិទ្ធិរបស់រូបNFT នោះពិតប្រាកដមែនមិនមែនចេះតែដោនឡូតមកហើយផុស ឬ ដាក់តាំងជារូបProfile ទេ ប្រយ័ត្នគេដឹងខ្មាសគេ។

ប្រភព: https://www.coindesk.com/business/2022/05/08/metas-instagram-to-support-nfts-from-ethereum-polygon-solana-flow