សហស្ថាបនិករបស់ MakerDAO មានបំណងចង់បង្កើត Blockchain ថ្មីដោយយកកូដពី Solana

សហស្ថាបនិកគម្រោង MakerDao ឈ្មោះបានផុសនៅក្នុង Platform MakerDAO អំពីបំណងក្នុងការបង្កើត Blockchain ថ្មីដែលយកកូដពី Blockchain Solanaឬហៅថាការ Fork កូដពីSolana។នៅក្នុងអត្ថបទគាត់បានលើកឡើងថាកូដរបស់ Solana គឺជាកូដដែលមានប្រសិទ្ធិភាពនិងអាចយកមកស្ថាបនាបន្តទៀតបាន។គាត់ក៏បានបន្ថែមអំពីគំនិតក្នុងការយកគម្រោង MakerDao ទៅប្រើនៅក្នុង Blockchain ថ្មីរបស់គាត់ផងដែរហើយគាត់ក៏បាននិយាយអំពីគម្រោង Cosmos ដោយគាត់បានចាត់ទុកវាជាជម្រើសមួយទៀតបន្ទាប់ពី Solana។

តុលាការប្រទេសចិនបានប្រកាសថាគ្រ៊ីបតូ និង ទ្រព្យសម្បត្តិឌីជីថលផ្សេងទៀតគឺជាទ្រព្យសម្បត្តិស្របច្បាប់ត្រូវការពារដោយច្បាប់។

Cyber Token ដែលជាកាក់កំពុងពេញនិយមនៅកូរ៉េខាងត្បូងមានចំនួនក្នុងការ Trade ក្នុង Binance នាំមុខ ETH ហើយដោយមានចំនួនដល់ទៅ 5.63 ពាន់លានដុល្លារនិងមានអ្នកដែលកំពុងស្នើទិញចំនួន263 លានដុល្លារនិងមានការ Trade បែប Perpectual ចំនួន 9.55 ពាន់លានដុល្លារ។

Wallet ដែលគេគិតថាជារបស់ FTX បានចាប់ផ្តើមវេរកាក់ LINK, SUSHI, LUNA, និង YFI ពីBlockchain Solana ទៅទុកក្នុង Ethereum តាមរយ: Wormhole ដោយចំនួនសរុបគិតតាំងពីថ្ងៃទី 31 សីហាមកដល់សព្វថ្ងៃមានចំនួន 10 លានដុល្លារហើយ។

ប្រភព:

Makerdao