ពត៍មានគ្រ៊ីបតូប្រចាំថ្ងៃ
Silvergate បានបិទសេវាចាយវាយកាក់គ្រ៊ីបតូ Silvergate Exchange Network របស់ខ្លួនបន្ទាប់ពីក្រុមហ៊ុននេះកំពុងតែត្រូវបានស៊ើបអង្កេតពីទ្រព្យសម្បត្តិក្នុងក្រុមហ៊ុនពាក់ព័ន្ធនឹងគ្រ៊ីបតូតែរាលើសេវាដែលទាក់ទងនឹងការដាក់កាក់គឺនៅបើកដដែល។
អតិថិជនដែលប្រើសេវារក្សាកាក់របស់ក្រុមហ៊ុន Celsius ចាប់ផ្តើមអាចដកកាក់ពួកគេបានហើយតែពួកគេអាចដកបានតែ 94% នៃចំនួនកាក់របស់ពួកគេទេហើយចំនួន 6% គឺត្រូវរងចាំថ្ងៃប្រកាសបន្ទាប់ទៀត។គួរអោយដឹងផងដែរថាក្រុមហ៊ុន Celsius បានក្ស័យធនកាលពីកក្កដាកន្លងមកនេះដោយសារតែការដួលរលំរបស់គម្រោង Luna។
ធនាគារ NUBank ដែលមានលោក Warret Buffet នៅពីក្រោយបានចាប់ផ្តើមបង្កើតកាក់របស់ខ្លួនឈ្មោះ NUCOIN។
UNISWAP បានដាក់អោយតេស្តប្រើ Wallet របស់ខ្លួននៅក្នុង IPhone ហើយ។
ក្រុមហ៊ុន Coinbase បានទិញក្រុមហ៊ុនគ្រប់គ្រងទ្រព្យសម្បត្តិឌីជីថលឈ្មោះ One River Digital Asset Management។ការទិញនេះនឹងជួយអោយក្រុមហ៊ុន coinbase បានអតិថិជនដែលជាស្ថាប័នហិរញ្ញវត្ថុបន្ថែមទៀត។
Defi ឈ្មោះAave កំពុងតែពិចារណាបើក Aave v3 នៅក្នុង Network Polygon zkEVM ។
ប្រភព:
https://decrypt.co/120318/whos-eligible-to-get-their-crypto-back-from-bankrupt-celsius
https://www.coinbase.com/blog/coinbase-has-acquired-one-river-digital-asset-management