ពត៍មានគ្រ៊ីបតូប្រចាំថ្ងៃទី​ 10 កុម្ភ:

គ្រ៊ីបតូExchange Kraken ត្រូវបានបិទការផ្តល់សេវា Staking Crypto និងត្រូវបង់លុយចំនួន30លានដុល្លារក្នុងករណីមួយនេះ។កាលពីម្សិលមិញSEC ឬ​គណៈកម្មការមូលបត្រអាមេរិកបានចោទថាKraken បានផ្តល់សេវាវិនិយោគខុសច្បាប់ទៅអោយអ្នកវិនិយោគដែលអនុញ្ញាត្តិអោយអ្នកវិនិយោគយកលុយទៅតម្កល់ឬStaking  រួចចែករង្វាន់អោយអ្នកវិនិយោគវិញជាកាក់ដោយប្រធានរបស់SECបានឡើកលើងមកថា​ តើKraken បានលុយឬកាក់មកពីណាចែកអោយអ្នកវិនិយោគ?តើKraken បានយកលុយដែលតម្កល់ទាំងនេាះរបស់អ្នកវិនិយោគទៅអោយគេខ្ចីឬយ៉ាងណា?ហើយអ្នកវិនិយោគបានកាក់ឬលុយតាមចំនួនដែលពួកគេគួរទទួលបានឬអត់ពីKraken?

និយតករទីក្រុងNew York បានចាប់ផ្តើមស៊ើបអង្គេតទៅលើក្រុមហ៊ុនPaxos ដែលជាអ្នកនៅពីក្រោយការបង្កើតកាក់Stable Coin ដូចជាBUSD និង USDP។ពត៍មានលម្អិតយ៉ាងណានៅមិនទាន់ដឹងនៅឡើយតែរឿងដែលដឹងខ្លះៗគឺការស៊ើបអង្គេតលើកនេះគឺអាចពាក់ព័ន្ធនឹងរឿងលេចឡើងទាក់ទងនឹងនិយតកររបស់ធនាគារកណ្តាលសហរដ្ធអាមេរិកតម្រូវអោយPaxosដកសំណើរដើម្បីក្លាយទៅជាធនាគារពេញលេញ​ និង​រឿងមួយទៀតគឺអាចស៊ើបអង្គេតលើលុយដែលតម្កល់នៅពីក្រោយកាក់Stable Coin ទាំងអស់គឺនៅគ្រប់ចំនួនដែលអាចធានានូវតម្លៃរបស់កាក់Stable Coinបាន។

ក្រុមហ៊ុន Tether Holdings Limited ដែលជាអ្នកបង្កើតកាក់USDT មានប្រាក់ចំណេញដល់ទៅ700លានដុល្លារនៅក្នុងត្រីមាសទីបួននៃឆ្នាំ 2022។

ប្រភព:

watcher.guru/news/new-york-regulators-launching-investigation-paxos

https://www.nytimes.com/2023/02/10/business/dealbook/sec-kraken-staking.html