ពត៍មានគ្រ៊ីបតូប្រចាំថ្ងៃទី​11 ខែកុម្ភ:

ប្រទេសចិនបានបើកមជ្ឈមណ្ឌលស្រាវជ្រាវជាតិទៅលើបច្ចេកវិទ្យាBlockchainក្នុងទីក្រុងប៉េកាំងដែលនឹងសហការជាមួយសាកលវិទ្យាល័យនៅក្នុងប្រទេសផងដែរ។មជ្ឈមណ្ឌលនេះបង្កើតមកដើម្បីនាំប្រទេសចិនឆ្ពេាះទៅពិភពឌីជីថលនិងពង្រីកការប្រកួតប្រជែងរបស់ខ្លួនទៅលើឧស្សាហ៏កម្មBlockchain។

ក្រុមហ៊៊ុនមួយដែលមានរុស្ស៊ីនៅពីក្រោយបានកំពុងរៀបចំការតម្លើងរោងចក្រជីកកាក់BTC ដែលមានម៉ាស៊ីនជីកចំនួន 30,000 គ្រឿង។

ចំណេះដឹងទូទៅ។តើអ្នកដឹងទេថានៃចំនួនប្រជាជនក្នុងលោកមានតែ5% ប៉ុណ្ណេាះដែលវិនិយោគជាមួយគ្រ់ីបតូ។តើអ្នកជាមនុស្សមួយក្នុងចំណោមនេាះឬអត់?

គម្រោងកាក់​Cardano បានត្រៀមធ្វើការUpgrade មួយទាក់ទងនឹងល្បឿនរបស់Blockchain ខ្លួននៅថ្ងៃទី14 កុម្ភ:នេះ។

មកដល់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ2022 នេះក្រុមហ៊ុនPaypal មានគ្រប់គ្រងកាក់គ្រ៊ីបតូចំនួនគិតជាលុយដុល្លារចំនួន604 លានដុល្លារដែលរួមមានដូចជាកាក់BTC, ETH, LTC,និង BCHដែលក្នុងនេាះមានកាក់BTC ច្រើនជាងគេគិតជាលុយចំនួន291លានដុល្លារនិងមានកាក់ETH ចំនួន250លានដុល្លារនិងមានកាក់Litecoin + BCH ចំនួន63 លានដុល្លារ។

ការបោះឆ្នោតអោយUNISWAP បើកក្នុងBNB chain ត្រូវបានបញ្ចប់ដោយលទ្ធផលគឺ66%បោះឆ្នោតអោយUNISWAP បើកក្នុងBNB chain។

MARBLEX ដែលជាBlockchain របស់Netmarble(ក្រុមហ៊ុនផលិតហ្គេមក្នុងទូរស័ព្ទរបស់កូរ៉េខាងត្បូង)បានត្រៀមពង្រីកខ្លួននៅក្នុងBlockchain BNB។

ក្រុមហ៊ុនBit2Me និង ក្រុមហ៊ុនMastercard បានដាក់អោយប្រើDebit card ដែលមានការចែកCashbackជាកាក់គ្រ៊ីបតូចំនួន9% នៃចំនួនលុយដែលបានចាយOnline។Bit2Me គឺជាគ្រ៊ីបតូExchangeធំមួយរបស់ប្រទេសអេស៉្បាញ។

ប្រភព:

https://cointelegraph.com/news/bit2me-and-mastercard-launch-debit-card-with-crypto-cashback