ពត៍មានគ្រ៊ីបតូប្រចាំថ្ងៃ 27 ខែ មករា ឆ្នាំ 2023

Hashrate របស់ Bitcoin បានឡើងដល់ចំនុចខ្ពស់បំផុតម្តងទៀត។តើអ្វីជា Bitcoin Hashrate? វាគឺជាអត្រានៃការគណនាស្វែងរកលេខកូដសម្ងាត់ក្នុងមួយវិនាទី។ជាទូទៅ Hashrate ត្រូវបានគេគិតជពាន់លាន ពាន់ពាន់លាន ពាន់ពាន់ពាន់លាន និង​ ច្រើនជាងនឹងទៀត ក្នុងមួយវិនាទី។ឧទាហរណ៏: បើ Hashrate របស់ BTC គឺ 1 ពាន់ពាន់លានក្នុងមួយវិនាទីមានន័យថាសព្វថ្ងៃអ្នកដែលកំពុងជីកកាក់ BTC អាចគណនាស្វែងរកលេខសំងាត់(Hash) បានចំនួន 1 ពាន់ពាន់លានក្នុងមួយវិនាទី។យើងអាចនិយាយបានថាបើមានអ្នកជីកកាក់ BTC កាន់តែច្រើននោះវានឹងធ្វើអោយតួលេខ Hashrate កាន់តែច្រើនជាងមុនផងដែរ។ថ្ងៃនេះ BTC មានHashrate All Time High វាមានន័យថាចំនួននៃអ្នកជីកកាក់ BTC ក៏ច្រើនផងដែរ។

គណកម្មការមូលបត្ររបស់សហរដ្ធអាមេរិកបានបដិសេធការស្នើសុំបើកសេវាទទួលវិនិយោគទៅគ្រ៊ីបតូ Bitcoin ETF របស់ក្រុមហ៊ុនវិនិយោគ ARK និង 21Sharesដោយសារតែ SEC របស់សហរដ្ធអាមេរិកបានថាក្រុមហ៊ុន ARK និង 21Shares មិនអាចការពារការវិនិយោគរបស់អ្នកប្រើប្រាស់ឬអ្នកវិនិយោគបានពីការបោកប្រាស់ ក៏ដូចជាការឡើងចុះខ្លាំងនៃតម្លៃរបស់កាក់គ្រ៊ីបតូ។តែរឿងមួយដែលឆ្ងល់គឺ SEC ព្រមបើកភ្លើងខៀវអោយបើក Future Bitcoin ETF ទៅវិញដោយអោយសិទ្ធិក្រុមហ៊ុនផ្សេងៗបើកសេវាកម្មនេះ។គួរអោយដឹងផងដែរថាវាជាលើកទីពីរហើយដែល SEC បានបដិសេធ Ark។

ក្រុមហ៊ុន Ecommerce យក្សរបស់សហរដ្ធអាមេរិក Amazon ត្រៀមយក NFT មកដាក់ក្នុង Platform របស់ខ្លួននៅក្នុងខែមេសានេះ។យោងតាម One Source បានអោយដឹងថា Amazon អាចនឹងអោយអ្នកប្រើប្រាស់លេង Crypto Game រួចទទួលបាន NFT នៅពេលលេង។

ក្រុមហ៊ុន Porsche បានបិទការបង្កើត (Mint) NFT របស់ខ្លួនបន្ទាប់ពីអ្នកប្រើប្រាស់បានសម្តែងភាពមិនពេញចិត្តកាលពីថ្ងៃ 25 ខែ មករា កន្លងមកនេះ។អ្នកវិនិយោគមិនពេញចិត្តដោយសារតម្លៃនៃការ Mint គឺថ្លៃសម្រាប់ពួកគេដែលមានតម្លៃដល់ទៅ 0.911 ETH ក្នុងមួយNFT ហើយ មិនអាចយកទៅប្រើការអ្វីបាន។ NFT ក្នុង Collection នេះមានចំនួនសរុប7,500 NFT តែចំនួនដែលមានការផ្គត់ផ្គងក្នុងទីផ្សារសព្វថ្ងៃមានតែ 2,363 NFT ប៉ុណ្ណោះ និង មានចំនួនលុយនៃការទិញលក់គឺប្រមាណ 5 លានដុល្លារដែល NFT មានតម្លៃទាបបំផុតសព្វថ្ងៃគឺ 2.74 ETH និង NFT ដែលលក់ចេញក្នុងតម្លៃថ្លៃជាងគេគឺ 9.18 ETH។

លោក Roger Ver (Crypto Jesus) ដែលជាអ្នកផ្តល់ចំណេះដឹងBitcoin ដំបូងៗសព្វថ្ងៃលោកមកផ្តល់ចំនេះដឹងទៅលើBitcoin Cash​ វិញ ត្រូវបានក្រុមហ៊ុន Genesis ទារសំណងចំនួន 20.9 លានដុល្លារទាក់ទងនឹងលោកមិនបានបញ្ចប់ការ Trade Cryptocurrency Option របស់លោកជាមួយក្រុមហ៊ុន Genesis។ តែលោក Roger Ver បានបដិសេធមិនព្រមសងដោយលោកចោទថា Genesis មិនបានរាយការណ៏ពីទិន្នន័យហរិញ្ញវត្ថុអោយលោកតែបែរជាមកប្តឹងរូបលោកទៅវិញ។

ក្រុមហ៊ុនផ្តល់សេវាគ្រប់គ្រងការលក់ Clover ដែលសព្វថ្ងៃមានអ្នកប្រើប្រាស់ជាង 6 លាននាក់បានចាប់ដៃគូរជាមួយ Strike ដើម្បីយក BTC Lightning Network មកទូទាត់សាច់ប្រាក់។

ប្រភព:

https://blockworks.co/news/amazon-nft-marketplace-web3

https://cointelegraph.com/news/porsche-nft-trading-volume-nears-5m-despite-launch-woes-minting-halt

https://www.bloomberg.com/news/articles/2023-01-25/genesis-says-bitcoin-jesus-owes-millions-from-unsettled-trades

https://www.nasdaq.com/articles/pos-giant-clover-teams-up-with-strike-to-bring-bitcoins-lightning-network-to-millions-of