បើការធ្វើតេស្តលើកនេះដំណើរទៅល្អ Eth នឹងធ្វើការ Hardfork ឈ្មោះ Dencun នៅថ្ងៃទី 8 នេះ

អ្នកអភិវឌ្ឃន៏របស់ Ethereum បានអោយដឹងថាបើការធ្វើតេស្តលើកនេះដំណើរទៅរលូនពួកគេនឹងធ្វើការដាក់អោយប្រើក្នុង Mainnet នៅថ្ងៃទី 8 នេះ។ការ Upgrade លើកនេះមានឈ្មោះថា Dencun ហើយវាមានចំនុចល្អដូចជា Proto-danksharding ដែលនឹងជួយអោយថ្លៃ Fee ក្នុង Layer-2s អស់ថោកជាងមុន។ក្រុមការងាររបស់ Ethereum បានធ្វើការតេស្តសាកល្បងចំនួន 2 លើកដែលទីមួយគឺតេស្តនៅក្នុង Sepolia ដែលបានបញ្ចប់យ៉ាងជោគជ័យកាលពីថ្ងៃទី 30 មករា និងលើកទីពីរនៅក្នុង Holesky ដែលនឹងបញ្ចប់នៅក្នុងថ្ងៃទី 7 ខែ កុម្ភ:។

ក្រុមហ៊ុននៅពីក្រោយកាក់ Polygon បានបញ្ឈប់ការងារបុគ្គលិកចំនួន 19%ដោយបានផ្តល់ហេតុផលថា ក្រុមហ៊ុនខ្លួនបានរើសបុគ្គលិកថ្មីចូលច្រើនពេកកាលពីគ្រ៊ីបតូឡើងថ្លៃលើកមុនហើយវាបានធ្វើអោយគុណភាពរបស់ក្រុមហ៊ុនធ្លាក់ចុះដូច្នេះដើម្បីរក្សាគុណភាពអោយល្អដូចមុនពួកគេត្រូវសម្រេចចិត្តដកបុគ្គលិកចេញខ្លះ។

ក្រុមហ៊ុនផ្តល់សេវាកម្មជួញដូរកាក់គ្រ៊ីបតូឈ្មោះ OPNX ដែលបង្កើតដោយអតីតអ្នកបង្កើតក្រុមហ៊ុន Three Arrows Capital បានប្រកាសបិទឈប់ផ្តល់សេវាកម្មដោយអ្នកប្រើប្រាស់ចាំបាច់ត្រូវបញ្ឈប់ការជួញដូរនៅថ្ងៃទី 7 ខែ កុម្ភ: និង ដកកាក់ឬលុយរបស់ពួកគេមុនថ្ងៃទី 14 ខែ កុម្ភ:។លោក Zhu ដែលជាអ្នកបង្កើតរបស់ក្រុមហ៊ុននេះត្រូវបានរដ្ធបាលកោះ Virgin របស់ចក្រភពអង់គ្លេសបង្កក់លុយចំនួន 1 ពាន់លានដុល្លារហើយត្រូវបានសិង្ហបុរីចាប់ឃុំខ្លួនពីបទមិនមានដំណោះស្រាយជាមួយក្រុមហ៊ុន 3AC របស់គាត់។

ប្រភព:

coindesk

theblock

coindesk