Solana បំបែកកំណត់ត្រាចំនួនអ្នកប្រើប្រាស់ថ្មីច្រើនជាងគេបំផុតក្នុងខែមករា

តួលេខអ្នកប្រើប្រាស់ថ្មីក្នុង Solana មានចំនួនកើនឡើងខ្លាំងយ៉ាងគួរអោយគត់សម្គាល់ក្នុងខែមករានេះដោយមានចំនួនកើនឡើងដល់ទៅ 11.81 លានកាបូបថ្មីបើធៀបទៅជាមួយខែធ្នូកាលពីឆ្នាំមុនគឺកើនឡើងដល់ទៅ 18% ដែលកាលនោះមានចំនួនអ្នកប្រើថ្មីតែ 10 លានប៉ុណ្ណោះ។កំណត់ត្រាចាស់នៃចំនួនអ្នកប្រើប្រាស់ថ្មីរបស់ Solana គឺនៅខែឧសភា ឆ្នាំ 2022 ដែលមានអ្នកប្រើប្រាស់ថ្មីដល់ទៅ 11.72 លានដុល្លារ។ចំនួនអ្នកប្រើប្រាស់ថ្មីមានការកើនឡើងបែបនេះក៏ដោយសារមានគម្រោងថ្មីក្នុង Solana ដូចជា Wen និង Bonk និង គម្រោងចុងក្រោយគេគឺ Jupiter។ហើយសកម្មភាពក្នុង Solana ក៏បានកើនឡើងដល់ច្រើនជាង 1/3 ផងដែរបើធៀបតាំងពីដើមឆ្មាំ។

អាជ្ញាធរមូលបត្រ និងទីផ្សារអឺរ៉ុប (The European Securities and Markets Authority – ESMA) ចាប់ផ្តើមរឹតបន្ទឹងច្បាប់ទៅលើក្រុមហ៊ុនគ្រ៊ីបតូបរទេសដើម្បីធានាភាពស្នើរគ្នានៃការប្រកួតប្រជែងក្នុងអ៊ឺរ៉ុប។

ប្រភព:

theBlock

bitcoin.com