Binance បានប្រកាសបើក Launchpool សម្រាប់កាក់ HFT បន្ទាប់ពីមិនបានបង្កើតLaunchpool ថ្មីអស់មួយរយ:

Binance បានប្រកាសបើក Launchpool ជាផ្លូវការសម្រាប់កាក់ HFT(Hashflow) មានន័យថាអ្នកដែលមានកាក់ BNB ឬ BUSD អាចយកទៅStake ក្នុង Lauchpool របស់ Binance រួចបានកាក់ HFT មកវិញដែលកម្មវិធីនេះបើកពីថ្ងៃ 1 វិច្ឆិកា(ថ្ងៃស្អែក) ម៉ោង 7 ព្រឹក រហូតដល់ 1 ខែធ្នូ វេលាម៉ោង 6:59 ព្រឹក។ ដាក់Stake កាន់តែយូរកាន់តែបានកាក់ HFT ច្រើន។ Binance ក៏នឹងList កាក់ HFT លក់នៅថ្ងៃទី 07 ខែ វិច្ឆិកា ម៉ោង 8 យប់ផងដែរ។

កាក់HFTដែល Binance យកមកចែកជាសរុបគឺ 15,000,000 HFT ដែលក្នុងនោះBinance នឹងចែក 12,000,000 HFT ដល់អ្នកដែលStake កាក់ BNB និង 3,000,000 HFT ដល់អ្នក Stake កាក់ BUSD។ reward ត្រូវបានគណនាជារៀងរាល់ម៉ោងដែលមួយថ្ងៃនឹងចែកចំនួន 500,000 HFT ដោយបែងចែកទៅកាន់អ្នក Stake តាមPool នីមួយៗ។

សម្រាប់អ្នកដែលចង់ Stake ដើម្បីទទួលបានកាក់ HFT អាចចុចតាមតំណនេះបាន។

ប្រភព: https://www.binance.com/en/support/announcement/73d44e64598c446cb4ec2f83b776c2f0