លោក Vitalik បានបកស្រាយពីមូលហេតុដែលខ្លួនបានវេរកាក់ETHចេញ

Vitalik Buterin គឺជាសហស្ថាបនិកនៃគម្រោងកាក់ Ethereum (ETH) ធ្លាប់បានវេរកាក់ ETH ចេញពី Wallet ជាច្រើនហើយបានធ្វើអោយសហគមន៏កាក់នេះគិតថារូបលោកបានវេរកាក់ទាំងនេះទៅលក់ដើម្បីដកលុយមកប្រើប្រាស់ផ្ទាល់ខ្លួន។ថ្ងៃនេះលោក Vitalik បានចេញមកបកស្រាយថាបើសិនជាអ្នកបានឃើញពត៏មានចុះថារូបលោកវេរកាក់ ETH ទៅកាន់វេបសាយទិញលក់គ្រ៊ីបតូនោះមានន័យថារូបលោកមិនបានយកទៅលក់យកលុយប្រើប្រាស់ខ្លូនឯងនោះទេតែភាគច្រើនជាការផ្តល់ជំនួយសប្បុរសធម៏ដល់អង្គការមិនរំពឹងកម្រៃ និង គម្រោងផ្សេងៗទៀតហើយគម្រោងក៏ដូចជាក្រុមទាំងនោះអាចនឹងលក់ដើម្បីផ្គត់ផ្គង់ការចំណាយផ្សេងៗរបស់ពួកគេ។ ប្រភពពីក្រុម Telegram របស់ Fantom

Read more

ការស្នើសំុសេវា Bitcoin ETF របស់ BlackRock អាចនឹងដឹងលទ្ធផល6 ខែទៀត

BlackRock គឺជាក្រុមហ៊ុនទទួលវិនិយោគជូនអតិថិជនធំជាងគេមួយនៅសហរដ្ធអាមេរិកហើយកាលពីប៉ុន្មានខែមុននេះក្រុមហ៊ុន BlackRock បានស្នើសុំបើកផ្តល់សេវាកម្មទទួលវិនិយោគលើគ្រ៊ីបតូតែលទ្ធផលនៅមិនទាន់ច្បាស់ការនោះទេ។ លោក Mike Novogratz ដែលជា CEO នៃក្រុមហ៊ុន Galaxy Digital បានអោយដឹងថាសេវាកម្ម Bitcoin ETF ទីមួយរបស់សហរដ្ធអាមេរិកអាចនឹងបើកមុនខែកុម្ភ: ឆ្នាំក្រោយនេះ។លោកបានអោយដឹងថាក្រុមហ៊ុន BlackRock និង Invesco

Read more