កាក់ BTC មានស្ថេរភាពឡើងវិញក្រោយពេលមានចំនួនលុយចូលមកវិនិយោគក្នុង ETF ដល់ទៅ
BTC ដែលជាកាក់ដ៏ធំជាងគេក្នុងទ្រព្យសម្បត្តិឌីជីថលបានឈរនៅតម្លៃថេរក្បែរ 71,000 $ ហើយមូលហេតុធំមួយដែលធ្វើអោយកាក់ BTC ឡើងថ្លៃបែបនេះគឺដោយសារតែអ្នកវិនិយោគមានការចាប់អារម្មណ៏និងវិនិយោគជាមួយ Spot BTC ETF ដែលផ្តល់ជូនដោយក្រុមហ៊ុនសហរដ្ធអាមេរិកដែលមានតួលេខចូលវិនិយោគក្នុង BTC ETF នេះដល់ទៅ 886.75 លានដុល្លារចាត់ទុកថាជាការវិនិយោគច្រើនជាងគេជាលើកទី 2 ប្រចាំថ្ងៃ។បើគិតតាំងពីបើកអោយមានការជួញដូរ Spot BTC ETF មកចំនួនលុយដែលចូលមកវិនិយោគជាមួយវាគឺដល់ក្បែរ 15 ពាន់លានដុល្លារហើយ។កាក់ BTC ឡើងថ្លៃដល់ 71,000$ នៅថ្ងៃពុធហើយបាននាំអោយកាក់ប្រភេទ BRC-20 ដូចជា ORDI, PUPS និង ដ៏ទៃផ្សេងទៀតក៏បានឡើងថ្លៃដូចគ្នា។
នាយកប្រតិបត្តិរបស់ Galaxy Digital បានអោយដឹងក្នុងកិច្ចសម្ភាសន៏ថា កាក់ BTC នឹងឡើងដល់ 73,000 $ នៅប៉ុន្មានសប្តាហ៏ខាងមុខហើយវានឹងឡើងដល់ 100,000 នៅចុងឆ្នាំនេះ។
អ្នកវិនិយោគរំពឹងទុកថា FED នឹងកាត់បន្ថយអត្រាការប្រាក់នៅប៉ុន្មានសប្តាហ៏ខាងមុខនេះដែលអាចជារឿងមួយល្អសម្រាប់កាក់ BTC ផងដែរ។
កាក់ដ៏ទៃផ្សេងទៀតក៏ចាប់ផ្តើមឡើងថ្លៃដូចគ្នាផងដែរដូចជា UNI, Stacks, BNB ( បានធ្វើ All Time High សារជាថ្មី) និង កាក់ Starknet ជាដើម។
ប្រភព៖ decrypt