ប្រទេសថៃបានអនុម័ត Spot BTC ETF លើកដំបូងរបស់ខ្លួន

គណៈកម្មការមូលបត្ររបស់ថៃបានគាំទ្រអោយក្រុមហ៊ុន One Asset Management (ONEAM) ផ្តល់សេវា Spot BTC ETF ដំបូងបង្អស់ក្នុងប្រទេសដល់អ្នកវិនិយោគដែលមានទ្រព្យសម្បត្តិច្រើន និង ស្ថាប័នវិនិយោគ។ដោយក្រុមហ៊ុន ONEAM នឹងបើកផ្តល់សេវាកម្មជួញដូរ Spot BTC ETF នេះនៅចន្លោះថ្ងៃទី 31 ខែ មិថុនា ទៅថ្ងៃទី 6 ខែ ឧសភាជាមួយនឹងអត្រាតួលេខហានិភ័យគឺ 8 ។ មូលធន Spot BTC ETF នេះមានគោលការណ៏វិនិយោគជាមួយមូលធនលំដាប់លោកចំនួន 11 ផ្សេងទៀតដើម្បីធានានៅតួលេខសាច់ប្រាក់ក៏ដូចជាសុវត្ថិភាពនិងបានរក្សាកាក់តាមបែបស្តង់ដារអន្តរជាតិនិងទទួលបានការត្រួតពិនិត្រពីនិយតករសហរដ្ធអាមេរិក និង ហុងកុង។រីឯ MFC Asset Managment គឺកំពុងតែរងចាំ SEC អនុម័តដូចគ្នាដែរ។

នាយកប្រតិបត្តិរបស់ ONEAM បានអោយដឹងថាកាក់គ្រ៊ីបតូគឺមានតម្លៃខុសគ្នាជាមួយនឹងមូលធនដ៏ទៃផ្សេងទៀតដែលវាសាកសមនឹងអោយអ្នកវិនិយោគអាចបែងចែកការវិនិយោគរបស់ពួកគេបាន។ ONEAM ណែនាំអោយអ្នកវិនិយោគយកលុយត្រឹមតែ 5% វិនិយោគជាមួយ Spot BTC ETF ដើម្បីទទួលបានការចំណេញមកវិញចំនួន 8.9% ក្នុងមួយឆ្នាំ។

ប្រភព: bangkok post