Coinbase បានទទួលសិទ្ធិបើកអាជីវកម្មនៅរដ្ធBermuda

ដោយសារតែភាពមិនច្បាស់លាស់នៃច្បាប់គ្រ៊ីបតូក្នុងសហរដ្ធអាមេរិក Coinbase ក៏មានគម្រោងនឹងបើកក្រុមហ៊ុនខ្លួននៅក្រៅពីសហរដ្ធអាមេរិក។ថ្ងៃនេះ Coinbase ក៏បានសិទ្ធិបើកអាជីវកម្មរបស់ខ្លួនក្នុងរដ្ធ Bermuda ដែលជាផ្នែកមួយនៃប្រទេសអង់គ្លេស។Bermuda គឺជារដ្ធដំបូងគេដែលបានបង្កើតច្បាប់យ៉ាងច្បាស់លាស់ទាក់ទងនឹងទ្រព្យសម្បត្តិឌីជីថលតាំងពីឆ្នាំ 2018 មកម្ល៉េះ។យោងតាមអ្នកដែលមានតួនាទីក្នុង Coinbase បានអោយដឹងថាមិនយូរទេប្រហែលសប្តាហ៏ក្រោយ Coinbase នឹងបើកនៅBermudaលើសពីនឹងទៅទៀត Coinbaseអាចនឹងផ្តល់ជូនសេវាកម្ម Trade បែប Future ផងដែរ។ Coinbase អាចជាគូរប្រជែងមួយរបស់ Binance ក្នុងទិផ្សារអន្តរជាតិព្រោះកាលពីនៅសហរដ្ធអាមេរិក Coinbase គឺត្រូវគោរពច្បាប់សហរដ្ធអាមរិកយ៉ាងខ្លាំងរហូតធ្វើអោយក្រុមហ៊ុននេះមិនផ្តល់សេវាគ្រ៊ីបតូជាច្រើនប្រភេទសូម្បីតែកាក់គ្រ៊ីបតូប្រភេទផ្សេងៗក៏ពុំសូវមានលក់ក្នុង Coinbase ផងដែរ។

ប្រភព:

https://fortune.com/crypto/2023/04/19/coinbase-gets-bermuda-license-plans-to-launch-offshore-exchange-in-coming-weeks/