ប្រធានក្រុមស្រាវជ្រាវរបស់ Polygon បានចេញទៅចូលរួមជាមួយគម្រោង Avail

ប្រធានក្រុមស្រាវជ្រាវរបស់គម្រោង Polygon លោក Prabal Banerjee បានចាកចេញពីគម្រោងPolygon ដើម្បីទៅចូលរួមជាមួយគម្រោង Avail ក្នុងតំណែងជាCo-founder។ Avail គឺជាគម្រោងមួយដែលបានផ្តាច់ចេញពីគម្រោង Polygon កាលពីខែមុននេះដោយលោក Anurag Arjun ដែលជា Co-founder របស់គម្រោងPolygonក៏បានចាកចេញពី Polygon ដើម្បីមកអភិវឌ្ឃន៍គម្រោង Avail ផងដែរ។

Polygon បានចាប់ផ្តើមបង្កើតគម្រោង Avail តាំងពីឆ្នាំ 2020 ហើយបានប្រកាសជាសាធារណ:នៅពាក់កណ្តាលឆ្នាំ 2021។ Avail គឺជា Blockchain ប្រភេទ Modular ដែលអនុញ្ញាត្តិអោយអ្នកអភិវឌ្ឃន៏អាចបង្កើតកម្មវិធីក្នុង Blockchain នេះបានយ៉ាងងាយស្រួលនិងមានប្រសិទ្ធិភាព។

សព្វថ្ងៃគម្រោងនេះកំពុងដាក់អោយប្រើនៅក្នុងTestnet ហើយរំពឹងទុកថានឹងដាក់អោយប្រើក្នុង Mainnet នៅក្នុងត្រីមាសទីបួនក្នុងឆ្នាំនេះរីឯកាក់របស់វាវិញលោក Banerjee សំុមិនបញ្ជាក់ថានឹងបង្កើតនៅពេលណា។ Avail ត្រូវបានអភិវឌ្ឃន៏ដោយThe Team ហើយអនាគតវានឹងបង្កើតជាមូលនិធិមិនគិតកម្រៃមួយដែលមានឈ្មោះថា The Avail Foundation។ The team សព្វថ្ងៃមានក្រុមការងារប្រមាណ 20 នាក់។

ប្រភព:

https://www.theblock.co/post/227555/polygon-avail-prabal-banerjee