គម្រោង Taiko បានដំណើរការជាផ្លូវការក្នុង Mainnet ហើយ
Taiko គឺជា Blockchain Layer2 ក្នុង Ethereum ដែលបានអភិវឌ្ឃន៏មកតាំងពីឆ្នាំ 2022 ហើយបានឆ្លងកាត់ការធ្វើតេស្តសាកល្បងចំនួន 7 លើក។ មកដល់ថ្ងៃនេះគម្រោង Taiko បានដំណើរការជាផ្លូវការក្នុង Mainnet ហើយ។លោក Vitalik ដែលជាសហស្ថាបនិករបស់ Ethereum ថែមទាំងបានបង្កើត Block មួយដែលរក្សាទុកនៅ Metadata ដែលជាឈ្មោះអ្នកចូលរួមបង្កើតគម្រោង Taiko នេះផងដែរ។គម្រោង Taiko គឹពឹង Ethereum ដើម្បីបញ្ចប់ Transaction និង យកប្រព័ន្ធសុវត្ថិភាព ក៏ដូចជាដំណើរការរបស់ Ethereum មកប្រើប្រាស់ផងដែរ។ ជាការចាប់ផ្តើមវាប្រើប្រាស់បច្ចេកវិទ្យា SGX Proofs តែនៅថ្ងៃអនាគតវានឹងមកប្រើប្រាស់បច្ចេកវិទ្យា ZK Proofs វិញ។
កាក់របស់គម្រោង Taiko នឹងត្រូវបានបង្កើតនៅពីរ បីសប្តាហ៏ខាងមុខទៀតហើយវាថែមទាំងចែកកាក់ដល់អ្នកដែលបានចូលរួម Testnet របស់វាផងដែរ។តាំងពីឆ្នាំ 2022 មកគម្រោង Taiko ទទួលបានការវិនិយោគចំនួន 2 ដងជាទឹកប្រាក់សរុប 37 លានដុល្លារ។
ប្រភព: theBlock