មកមើលក្រុមហ៊ុនទាំង 5 ដែលបានកែឯកសារថ្មីជូន SEC អំពី ETH ETF ពួកគេ

ETH ETF គឺជាពត៏មានក្តៅមួយក្នុងរយ:ពេលប៉ុន្មានថ្ងៃចុងក្រោយនេះចឹងថ្ងៃនេះយើងមកមើលឈ្មោះក្រុមហ៊ុនចំនួន 5 ដែលបានបំពេញឯកសារសារឡើងវិញជូន SEC ពាក់ព័ន្ធនឹងសំណើរសុំ Spot ETH ETF របស់ពួកគេ។ ការបំពេញនិងកែឯកសារ 19b-4 គឺបានកើតឡើងបន្ទាន់ខ្លាំងក្រោយពេលដែល SEC ស្នើរអោយកែឯកសារទាំងនោះ។ ក្រុមហ៊ុនដែលបានកែឯកសារទាំងនោះរួចរាល់រួមមាន: Fidelity, VanEck, Franklin, Galaxy និង Invesco, ARK Invest និង 21Shares។ ក្នុងឯកសារថ្មីរបស់ក្រុមហ៊ុន Fidelity, Franklin Templeton និង ARK 21Shares គឹសង្កេតឃើញថាក្រុមហ៊ុនទាំងនេះបានដកមុខងារ Ether staking ពីសំណើររបស់ពួកគេ។ លោក James Segffart បានអោយដឹងការអនុម័ត Spot ETH ETF គឺស្ថិតនៅភាពស្រពិចស្រពិលនៅឡើយតែយ៉ាងហោចណាស់ក៏ក្រុមហ៊ុនដែលស្នើរសុំទាំងនេះបានដើរឈានមួយជំហានទៅមុខទៀតជាមួយនឹងសំណើរថ្មីរបស់ពួកគេ។

ថ្ងៃចុងក្រោយដែល SEC ត្រូវពិភាក្សាទៅលើការអនុម័ត Spot ETH ETF អោយក្រុមហ៊ុន VanEck គឺ 23 ខែឧសភា។

ហើយថ្ងៃនេះគេសង្កេតឃើញមាន ETH ETF របស់ VanEck បានមាននិម្មិតសញ្ញាក្នុងវេបសាយ DTCC ផងដែរ

ETHV – VanEck ETH ETF
ETH ETF Deadline

ប្រភព: Cointelegraph