គម្រោង Taiko បានដំណើរការជាផ្លូវការក្នុង Mainnet ហើយ

Taiko គឺជា Blockchain Layer2 ក្នុង Ethereum ដែលបានអភិវឌ្ឃន៏មកតាំងពីឆ្នាំ 2022 ហើយបានឆ្លងកាត់ការធ្វើតេស្តសាកល្បងចំនួន 7 លើក។ មកដល់ថ្ងៃនេះគម្រោង Taiko បានដំណើរការជាផ្លូវការក្នុង Mainnet ហើយ។លោក Vitalik ដែលជាសហស្ថាបនិករបស់ Ethereum ថែមទាំងបានបង្កើត Block មួយដែលរក្សាទុកនៅ Metadata ដែលជាឈ្មោះអ្នកចូលរួមបង្កើតគម្រោង Taiko នេះផងដែរ។គម្រោង Taiko គឹពឹង​ Ethereum ដើម្បីបញ្ចប់ Transaction និង យកប្រព័ន្ធសុវត្ថិភាព ក៏ដូចជាដំណើរការរបស់ Ethereum មកប្រើប្រាស់ផងដែរ។ ជាការចាប់ផ្តើមវាប្រើប្រាស់បច្ចេកវិទ្យា SGX Proofs តែនៅថ្ងៃអនាគតវានឹងមកប្រើប្រាស់បច្ចេកវិទ្យា ZK Proofs វិញ។

កាក់របស់គម្រោង Taiko នឹងត្រូវបានបង្កើតនៅពីរ បីសប្តាហ៏ខាងមុខទៀតហើយវាថែមទាំងចែកកាក់ដល់អ្នកដែលបានចូលរួម Testnet របស់វាផងដែរ។តាំងពីឆ្នាំ 2022 មកគម្រោង Taiko ទទួលបានការវិនិយោគចំនួន 2 ដងជាទឹកប្រាក់សរុប 37 លានដុល្លារ។

ប្រភព: theBlock