Binance ចេញគោលការណ៏ថ្មីពីការសម្រេច List កាក់ថ្មីៗចូលក្នុង Platform ខ្លួន

ជាការឆ្លើយតបទៅនឹងបញ្ហាដែលកាក់ថ្មីៗច្រើនតែជាប់ Binance សម្រេចចេញគោលការណ៏ថ្មីដល់គម្រោងកាក់ដែលមានបំណងចង់ List កាក់ខ្លួនត្រូវបំពេញ។ បញ្ហាដែល Binance ថាគម្រោងថ្មីមាននោះគឺតម្លៃកាក់សរុបថ្លៃខ្លាំង (High Valuation) តែចំនួនកាក់ដែលមានក្នុងទីផ្សារគឺតិច (Low Circulating Supplies) ហើយសួរថាចុះកាក់ទៅណាអស់ចម្លើយគឺកាក់ទាំងនោះនៅជាប់ Lock ដែលមានន័យថាអ្នកវិនិយោគដំបូងៗ ក៏ដូចជាស្ថាប័នវិនិយោគអត់ទាន់អាចដកយកមកលក់បានដូចនេះវានឹងធ្វើអោយមានសម្ពាធការលក់នៅពេលដល់ថ្ងៃ Unlock កាក់ម្តង។

ដោយឃើញបញ្ហានេះហើយទើប Binance បានប្រកាសប្រាប់ដល់គម្រោង Blockchain ទាំងមានតម្លៃគម្រោង(Valuation) តូច មធ្យម និង ធំ អោយមកដាក់ស្មើរសុំ List ក្នុងBinance ក្រោមរូបភាពជា ការដាក់លក់ដោយផ្ទាល់, Launchpools, Megadrops និង តាមរយ:ផលិតផលផ្សេងៗទៀតរបស់ Binance បើពួកគេមានគុណសម្បត្តិទាំងនេះ: មានមូលដ្ធានគម្រោងល្អ, មានសហគមន៏ដែលជាអ្នកចូលរួមពិតប្រាកដ, មានវិធីរកលុយដែលល្អ, និង ក្រុមការងារដែលមានទំនួលខុសត្រូវ។ហើយជាពិសេសមួយទៀតគឺគម្រោងទាំងនោះត្រូវតែបែងចែងកាក់ច្រើនដល់សហគមន៏ក្រោមរូបភាពជា Airdrops, និង រង្វាន់ផ្សេងៗ, មានការចែកកាក់គួរសមនៅពេលបង្កើតកាក់ថ្ងៃទីមួយ , និង បែងចែកកាក់មិនសូវច្រើនដល់បុគ្គលដែលមិនបានចូលរួមក្នុងសហគមន៏។

ប្រភព: Binance