តួលេខការចូលវិនិយោគជាមួយ Spot Bitcoin ETF ក្នុងខែឧសភាគឺស្មើរនឹងការលក់ Spot BTC ETF កាលពីខែមេសា

ចំនួនលុយដែលបានចូលវិនិយោគជាមួយ Spot BTC ETF ក្នុងខែឧសភានេះគឺស្មើរទៅនឹងចំនួនលុយដែលបានដកចេញពី Spot BTC ETF ក្នុងខែមេសាហើយដែលមានន័យថា Spot BTC ETF កំពុងទទួលបានការចាប់អារម្មណ៏សារជាថ្មី។ តាមរបាយការណ៏របស់ Bloomberg បានអោយដឹងថា 2 សប្តាហ៏ក្នុងខែឧសភានេះមានចំនួនលុយដល់ទៅ 1.3 ពាន់លានដុល្លារបានមកវិនិយោគជាមួយ Spot BTC ETF ដែលប្រៀបស្មើរទៅនឹងចំនួននៃការលក់ BTC ETF កាលពីខែមេសាកន្លងមកនេះធ្វើអោយសព្វថ្ងៃ Spot ​BTC ETF មានចំនួនទឹកលុយដែលបានវិនិយោគសរុបតាំងពីបើកគឺ 12.3 ពាន់លានដុល្លារ។គាត់ជឿថានឹងមានការវិនិយោគជាមួយនឹង Spot BTC ETF បែបនេះបន្តទៀតក្នុងរយ:ពេលវែង។

កាលពីខែមេសាមានចំនួនលុយ 344 លានដុល្លារបានដកពី Spot BTC ETF ដែលមានការដកដល់ទៅ 51.5 លានដុល្លារកាលពីថ្ងៃទី 29 ខែ មេសា។ការដកដ៏ច្រើននេះគឺភាគច្រើនដោយសារការប្តូរភាគហ៊ុន GBTC របស់ Grayscale ទៅជា Spot BTC ETF។ ជារឿងល្អមកវិញគឺនៅថ្ងៃទី 13 ខែ ឧសភាមានចំនួនលុយចូលវិនិយោគទៅលើ Spot BTC ETF ដល់ទៅ 116.8 លានដុល្លារ។ ថ្ងៃទី 14,15, និង 16 មានការវិនិយោគជាមួយ Spot BTC ETF ដល់ទៅ 141.5, 303, និង 257.3 លានដុល្លាររៀងគ្នា។

សព្វថ្ងៃក្រុមហ៊ុន Grayscale មានចំនួនទឹកលុយដែលកំពុងគ្រប់គ្រងទាក់ទងនឹង Spot BTC ETF ចំនួន 18.27 ពាន់លានដុល្លារ, BlackRock ចំនួន 17.31 ពាន់លានដុល្លារ, Fidelity ចំនួន 9.64 ពាន់លានដុល្លារ, Ark invest មានចំនួន 2.81 ពាន់លានដុល្លារ, Bitwise មានចំនួន 2.1 ពាន់លានដុល្លារ។

https://www.theblock.co/data/crypto-markets/bitcoin-etf/spot-bitcoin-etf-assets

ប្រភព: TheBlock