ក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្ម Hightower បានវិនិយោគទៅលើ Spot BTC ETFs ចំនួន 68 លានដុល្លារ

យោងតាមឯកសារ 13F របស់ក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្ម Hightower ដែលមានទ្រព្យសម្បត្តិកំពុងគ្រប់គ្រងចំនួន 130 ពាន់លានដុល្លារបានបង្ហាញពីតួលេខវិនិយោគទៅលើ Spot BTC ETFs ចំនួនទឹកលុយ 68 លានដុល្លារដោយក្នុងនោះមានដូចជា:

  • Grayscale BTC: $44,838,000 (709,956 shares)
  • Fidelity Bitcoin ETF: $12,410,000 (200,084 shares)
  • BlackRock Bitcoin ETF: $7,621,000 (188,397 shares)
  • ARK Bitcoin ETF: $1,702,000 (23,964 shares)
  • Bitwise Bitcoin ETF: $988,000 (25,449 shares)
  • Franklin Templeton Bitcoin ETF: $788,000 (19,129 shares)

Hightower បានក្លាយជាក្រុមហ៊ុនដែលមានឈ្មោះល្បីមួយចុងក្រោយដែលបានវិនិយោគជាមួយ Spot Bitcoin ETF។ ភាពជោគជ័យនៃការផ្តល់ជូន Spot BTC ETF គឺមិនអាចប្រកែកបាននោះទេចាប់តាំងពី SEC អនុម័តអោយផ្តល់ជូន Spot BTC ETF កាលពីខែមករាមកទីផ្សារ ETF គឺ Bitcoin នាំមុខគេតែម្តងហើយ BTC ក៏បានធ្វើ ATH ទៀតផង។អ្នកវិនិយោគកំពុងស្វែងរកជម្រើសនៃការវិនិយោគផ្សេងៗដើម្បីវិនិយោគហើយដោយសារសហរដ្ធអាមេរិកបានអនុម័ត Spot BTC ETF វាក៏បានធ្វើអោយអ្នកវិនិយោគកាន់តែមានភាពងាយស្រួលក្នុងការវិនិយោគជាមួយកាក់ BTC។

ប្រភព: watcher guru