គម្រោងកាក់ SUI

SUI ត្រូវបានបង្កើតដោយក្រុមហ៊ុន Mysten Labs ដែលដឹកនាំដោយអតីតថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន ​Meta ឬ Facebook ។ Mysten Labs បានទទួលការវិនិយោគដល់ទៅ 300 លានដុល្លារក្នុងវគ្គ Series B កាលពីកញ្ញាឆ្នាំ 2022 និងមានការគាំទ្រពីក្រុមហ៊ុនវិនិយោគធំដូចជា Circle, Binance Labs, Lightspeed Venture Partners, a16z និង NCSoft។ SUI មានចំនុចសំខាន់ 3 ដែលជួយអោយ Blockchain មួយនេះដំណើរការលឿននិងអស់ Gas Fee ថោកដែលមានដូចជា: ការប្រើប្រាស់ភាសា ​Move (ស្រដៀងនឹង Rust Programming language) ក្នុងការសរសេរ Smart contract, ការធ្វើ Transaction បែប Parallel និង Sui Consensus Engine។ Move Programming Language ជាភាសាកូដដែលបង្កើតឡើងពី Rust និងត្រូវបានគម្រោង Blockchain របស់ Meta ឈ្មោះ Diem យកទៅប្រើប្រាស់ហើយគម្រោងមួយទៀតដែលប្រើប្រាស់ Move ដែលនោះគឺ Blockchain Aptos ។

SUI ប្រើប្រាស់បច្ចេកវិទ្យា Delegated Proof-of-stake Consensus (DPoS) ដែលមានន័យថាអ្នកទូទៅមិនអាច Run Node ដើម្បីក្លាយជា Validator បានទេគឺចាំបាច់ត្រូវទទួលបានការអនុញ្ញាត្តិពី SUI ជាមុនសិនហើយចាំបាច់ត្រូវមានកាក់ SUI ដើម្បីទៅ Stake ។

កាក់ SUI ត្រូវបានប្រើសម្រាប់បង់ Gas fee និងយកទៅ Stake ។ សព្វថ្ងៃកាក់ SUI មាន max supply 10 ពាន់លានកាក់ និងមានចំនួន 528 លានកាក់ដែលកំពុងនៅក្នុងទីផ្សារ។ចំពោះ Tokenomic អាចមើលតាមរូបខាងក្រោម:

SUI Circulating Supply

ខាងក្រោមជាវីដេអូប្រៀបធៀប Trading Volume ក្នុង DEX របស់គម្រោង Non-EVM :

ខាងក្រោមជាតួលេខចុងក្រោយទាក់ទងនឹង SUI Network៖

SUI Network
SUI Ecosystem

ប្រភព:

https://x.com/Sui_Station/status/1580224384945356800

https://sui.io/