Blockchain Shibarium របស់ Shiba Inu បានសម្រេចការ Hard Fork របស់ខ្លួនដោយជោគជ័យ

Hard Fork គឺជាការធ្វើកំណែទម្រង់ក្នុង Blockchain ដោយវាផ្តាច់ខ្លួនចេញពី Blockchain ដើមនិងបង្កើត Chain ថ្មីមួយទៀតរួមជាមួយនឹងការបន្ថែមលក្ខណ:សម្បត្តិផ្សេងៗដើម្បីធ្វើអោយ Blockchain ខ្លួនកាន់តែប្រសើរ។

Shibarium គឺជា Blockchain Layer-2 របស់ Shiba Inu។

តាមការប្រកាសរបស់ Shiba Inu នៅថ្ងៃនេះបានអោយដឹងថា Shibarium បានសម្រេចការធ្វើ Hard Fork របស់ខ្លួន។ការធ្វើ Hard Fork លើកនេះជួយអោយ Shibarium អាចសម្រេច Transaction ឬការវេរកាក់បានយ៉ាងលឿន និង ធ្វើអោយអ្នកប្រើប្រាស់អាចស្មានដឹងពី Gas fee បាន។កាលពីខែមុនក្រុមការងារ Shiba Inu បានបញ្ជាក់ថាការធ្វើ​ Hard Fork លើកនេះគឺចាំបាច់ណាស់សម្រាប់ Shiba Inu ដើម្បីធ្វើអោយ Network របស់ខ្លួនអាចឆ្ពោះទៅជំនាន់ថ្មីមួយទៀត។ប្រព័ន្ធសុវត្ថិភាពក៏ត្រូវបានក្រុមការងារ Shiba Inu បានលើកមកជារឿងចំបងមួយដែរសម្រាប់ការ Hard Fork លើកនេះដោយវានឹងជួយអោយ Shibarium កាន់តែមានសុវត្ថិភាព និង កាន់តែរឹងមាំផងដែរ។

ប្រភព: u.today