BlackRock ឃើញថាមូលនិធិវិនិយោគផ្សេងៗកំពុងតែត្រៀមចូលវិនិយោគជាមួយ Bitcoin ETFs

លោក Robert Mitchnick ដែលជាប្រធានភ្នែករូបិយប័ណ្ណឌីជីថលរបស់ក្រុមហ៊ុន BlackRock បានអោយដឹងថាកុំអោយចាញ់បោកជាមួយតួលេខដកយកលុយពី Spot BTC ETFs ក្នុងរយ:ពេលប៉ុន្មានថ្ងៃចុងក្រោយមកនេះព្រោះនៅប៉ុន្មានខែខាងមុខនេះយើងនឹងអាចឃើញស្ថាប័នវិនិយោគដូចជា មូលនិធិទ្រព្យសម្បត្តិអធិបតេយ្យ, មូលនិធិសោធននិវត្តន៍, និង មូលនិធីអំណោយទាន អាចនឹងចូលមកវិនិយោគជាមួយ Spot ETFs។លោក Mitchnick បានបន្ថែមថា ស្ថាប័នវិនិយោគទាំងអស់នោះកំពុងតែមានកិច្ចពិភាក្សា និង ធ្វើការសិក្សាអោយបានល្អិតល្អន់ទាំងសងខាងជាមួយ BlackRock អំពីការវិនិយោគលើ Bitcoin។ BlackRock ដើរតួជាអ្នកផ្តល់ព្រឹក្សាអោយស្ថាប័នវិនិយោគទាំងនោះអំពី Spot Bitcoin ETFs។

តួលេខជាក់ស្តែងអំពី Spot BTC ETFs

យោងទៅតាម SoSoValue បានអោយដឹងថាកាលពីម្សិលមិញ Spot BTC ETFs មានការលក់ដល់ទៅ 564 លានដុល្លារ ដែលជាតួលេខខ្ពស់មិនធ្លាប់មានក្នុងនោះ ETFs របស់ GrayScale មានការលក់ដល់ទៅ 167 លានដុល្លារ, BlackRock លក់ 36.93 លានដុល្លារ និង Fidelity មានការលក់ 191 លានដុល្លារ។ ហើយមុននេះបន្តិច Grayscale បានវេរកាក់ចេញ 4,182 BTC ឬ 244 លានដុល្លារដែលបានវេរទៅ Coinbase Prime hot wallet ចំនួន 194 លានដុល្លារ។

ប្រភព: BlackRock