FTX បានបញ្ចប់ការដេញថ្លៃលក់កាក់ Locked Solana ក្នុងតម្លៃ 100$

ក្រុមហ៊ុន FTX បានបញ្ចប់ការដេញថ្លៃលក់កាក់ Locked Solana ក្នុងតម្លៃក្បែរ 100$។ FTX គឺជា Crypto exchange ដែលបានប្រកាសក្ស័យធនកាលពី ខែ វិច្ឆិកា ឆ្នាំ 2022 លោក Sam Bankman-Fried ដែលជាអ្នកចូលរួមបង្កើត FTX គឺជាអ្នកវិនិយោគធំមួយរបស់គម្រោងកាក់ SOL ។ កាលពីខែ សីហា ឆ្នាំ 2023 FTX មានកាក់ SOL ដល់ទៅ 55.8 លានកាក់ហើយកាក់ SOL ទាំងនោះខ្លះគឺត្រូវបាន Lock ( មានន័យថា FTX មិនទាន់អាចដកកាក់ SOL ទាំងនោះមកប្រើប្រាស់បាននោះទេតែបើចង់លក់ជា Lock Solana គឺបាន)។

កាលពីប៉ុន្មានសប្តាហ៏មុននេះ FTX បានបើកដេញថ្លៃលក់កាក់ SOL ដែលត្រូវបាន Lock របស់ខ្លួនដែលមានចំនួនដល់ទៅ 1.8 លានកាក់ (232 លានដុល្លារ)។ការដេញថ្លៃនេះប្រព្រឹត្តទៅនៅថ្ងៃទី 25 ខែមេសាជាមួយនឹងការធ្វើ KYC និង ឯកសារសំខាន់នៃការទិញ។ការដេញថ្លៃនេះគឺមានតម្លៃចាប់ពី 85$ ដល់ 110$ ហើយអ្នកដែលបានដេញថ្លៃលើស 95$គឺមានសិទ្ធិទៅវគ្គបន្ត។

ក្រុមហ៊ុន Galaxy Trading បានបើកទទួលការវិនិយោគម្តងទៀតដើម្បីយកលុយទាំងនោះមកដេញថ្លៃទិញកាក់ SOL។ក្រុមហ៊ុននេះចង់ទទួលបានការវិនិយោគយ៉ាងហោចណាស់ 5 លានដុល្លារពីអ្នកវិនិយោគ។

ក្រុមហ៊ុន Pantera Capital បានទិញកាក់ SOL ពី FTX កាលពីការដេញថ្លៃលើកមុនដែលមានតម្លៃដល់ទៅ 250 លានដុល្លារ។

ការដេញថ្លៃទិញកាក់ SOL របស់ FTX លើកក្រោយនឹងធ្វើឡើងនៅថ្ងៃទី 2 ខែ មិថុនាដោយក្រុមហ៊ុន Figure Markets គឺកំពុងត្រៀមខ្លួនក្នុងការចូលដេញថ្លៃផងដែរ។

កាលវិភាគនៃការ Unlock កាក់ SOL

ប្រភព:

theblock

coingecko