ក្រុមការងារ Polygon បង្ហាញពីការប្តូរកាក់ MATIC ទៅជាកាក់ POL

POL គឺជាកាក់ថ្មីដែលPolygonប្រើប្រាស់ក្នុងBlockchain ជំនាន់ថ្មីរបស់ខ្លួន Polygon 2.0។ កាក់នេះនឹងត្រូវបានប្រើជំនួសកាក់ MATIC ក្នុងការបង់ Gas fee ក្នុង Polygon chain។អ្នកដែលមានកាក់ MATIC, Polygon នឹងប្តូរអោយជាកាក់ POL ដោយស្វ័យប្រវត្តិដោយ 1 MATIC ប្តូរបាន 1 POL។ អ្នកដែលមានកាក់ POL អាចយកទៅ Stake ដើម្បីក្លាយជា Validator ក្នុងគម្រោងនេះបាន។ POL គឺជាកាក់ជំនាន់ទីបីរបស់គម្រោង Polygon chain។