កាក់ BTC ធ្លាក់ថ្លៃក្រោម 62,000 $ ខណ:ដែល ETFs នៅហុង កុងធ្វើអោយអ្នកវិនិយោគខកចិត្ត

កាក់ BTC បានរងសម្ពាធនៃការលក់ក្រោយពេលទិន្នន័យបង្ហាញថា Spot ​BTC, ETH ETFs នៅហុង កុង មិនបានទទួលការចាប់អារម្មណ៏ដូចការរំពឹងទុក។តម្លៃកាក់ BTC បានធ្លាក់ថ្លៃពី 63,300$ មកនៅត្រឹម 61,000$ ក្នុងរយ:ពេលត្រឹមតែ 1 ម៉ោង។សម្រាប់កាក់ Eth ក៏បានធ្លាក់ថ្លៃដល់ទៅ 2.8% ដូចគ្នាមកនៅត្រឹម 3,066$។

ETFs ចំនួន 6 នៅហុង កុង មានចំនួនការជួញដូរត្រឹមតែ 11 លានដុល្លារប៉ុ​ណ្ណោះដែលតាមការរំពឹងទុកគឺ 100 លានដុល្លារ។ការជួញដូរ 11 លានដុល្លារនោះមាន BTC ETFs ចំនួន 8.5 លានដុល្លារនិង ETH ETFs ចំនួន 2.5 លានដុល្លារ។បើប្រៀបធៀបរវាង ហុង កុង ETFs នេះជាមួយ ETFs នៅសហរដ្ធអាមេរិកគឺខុសគ្នាច្រើនដែលថ្ងៃទីមួយនៃ Spot BTC ETFS សហរដ្ធអាមេរិកមានការជួញដូរដល់ទៅ 655 លានដុល្លារហើយបើគិតតាំងពីពេលបើករហូតមកដល់សព្វថ្ងៃមានការជួញដូរដល់ទៅ 12 ពាន់លានដុល្លារហើយ។ ចំនួននៃការវិនិយោគក្នុង Spot BTC ETFs នៅសហរដ្ធអាមេរិកសព្វថ្ងៃមានការថយចុះគួរអោយកត់សម្គាល់។

ទិន្នន័យលំហូរ Spot BTC ETFs សហរដ្ធអាមេរិក

ប្រភព: Coindesk