ថ្ងៃនេះយើងមកស្គាល់គម្រោង​ SAGA ដែលកំពុងធ្វើ Launchpool ក្នុង​ Binance

មិនមែនដំបូន្មានក្នុងការវិនិយោគ។

SAGA គឺជា​ Blockchain Layer 1 ដែលផ្តល់ជូននូវ Tool ប្រសិទ្ធិភាពខ្ពស់ដល់អ្នកអភិវឌ្ឃន៏ដែលមានបំណងចង់បង្កើតគម្រោងទាក់ទងនឹង Web3។ SagaOS គឺជាឧបករណ៏ដែលSAGA ផ្តល់ជូនដែលវាមានលក្ខណ:ពិសេសដូចជា : មានសមត្ថភាពខ្ពស់ក្នុងការជួយអោយគម្រោងWeb3​មានល្បឿនលឿន, អស់ Fee ថោក, អាចធ្វើអោយវាដំណើរការដោយស្វ័យប្រវត្តិជាមួយ Smart contract , អ្នកប្រើប្រាស់អាចប្តូរកាក់ និង ទ្រព្យសម្បត្តិ Digital ផ្សេងៗពីគម្រោងមួយទៅគម្រោងមួយទៀតដែលនៅក្នុង SAGA Ecosystem ដូចគ្នាបានយ៉ាងងាយស្រួលនិងល្បឿនលឿន, អ្នកអភិវឌ្ឍអាចស្នើរសុំ Chain ដោយឡែករបស់ខ្លួនបាន , អាចពង្រីកខ្លួនបានក្នុងករណី Blockspace ពេញ។

ជាមួយនឹងការធ្វើតេស្តមួយរបស់ SAGA ដែលមានឈ្មោះថា Pegasus Testnet, SAGA អាចបំពេញបាន 1.1 លាន​ Transaction ក្នុងមួយវិនាទី, 716 Blocks​ ក្នុងមួយវិនាទី និង 15 លាន Blocks ក្នុងរយ:ពេល 6 ម៉ោងហើយគម្រោង SAGA អាចគាំទ្របាន 1,000 Chains។សព្វថ្ងៃគម្រោងនេះមាន 2,000 Validaor nodes និង​អាចគាំទ្របានដល់ទៅ 4,000 Validator nodes។

តារាងប្រៀបធៀបគម្រោង SAGA និង គម្រោងដ៏ទៃ

គម្រោងនេះមាន CEO ស្ត្រីឈ្មោះ REBECCA LIAO គាត់ក៏ជា Co-founder, Advisor, និង COO រប​ស់គម្រោង Skuchain ផងដែរដែលជាគម្រោងអំពី Blockchain​ ទាក់ទងនឹង​ Global Trade និងជាអ្នកចូលរួមចាប់ផ្តើម World Economic Forum Tech ក្នុងឆ្នាំ 2019។ជាមួយនឹងការដឹកនាំរបស់គាត់ Skuchain មានចំនួននៃការជួញដូរដល់ទៅ 5​ពាន់លានដុល្លារប្រចាំឆ្នាំ។

SAGA មានកាក់សរុបចំនួន​ 1,000,000,000 កាក់ហើយបានលក់ក្នុង​ Funding Round ចំនួន​ 45 លានកាក់។

គម្រោងនេះទទួលបានការវិនិយោគសរុបចំនួន​ 13.5 លានដុល្លារ។

ប្រភព : Saga , ICO