Ethereum អាចនឹងប្រឈមហានិភ័យពាក់ព័ន្ធនឹងទីផ្សារនៃការ Restake កាក់ ETH

ក្នុងរបាយការណ៏របស់ Coinbase បានអោយដឹងថាគម្រោងទាក់ទងនឹងការ Restake កាក់ ETH គឺបានគ្រងតំណាងលេខ2 បន្ទាប់ពីគម្រោង DEFI ក្នុង Blockchain Ethereumហើយជឿថាវានឹងក្លាយជាផ្នែកមួយសំខាន់ក្នុង Blockchain Ethereum ទៀតផង។ គម្រោង EigenLayer ជឿថាខ្លួននឹងក្លាយជាសសរសំខាន់ដែលផ្តល់សេវាកម្មទៅអោយគម្រោងថ្មីនៅក្នុង Blockchain Ethereum ហើយនឹងបង្កើតរង្វាន់បានកាន់តែច្រើនជូនអ្នកប្រើប្រាស់របស់ខ្លួន។សព្វថ្ងៃ EigenLayer មានចំនួនទឹកលុយក្នុងគម្រោងនេះសរុប 12.4 ពាន់លានដុល្លារ។ជាមួយ EigenLayer អ្នកវិនិយោគអាចយកកាក់ដែលបាន Stake ក្នុងគម្រោង LSP មក Restake ម្តងទៀតជាមួយ EigenLayer ដើម្បីបានរង្វាន់កាន់តែច្រើន។ពេល Restake ហើយអ្នកវិនិយោគនឹងទទួលបានកាក់មកវិញឈ្មោះថា LRTs (Liquid Restaking Token) ហើយកាក់ LRTs នេះគឺអាចប្រឈមហានិភ័យទាំងផ្នែកហិរញ្ញវត្ថុ និង សុវត្ថិភាព។ ហានិភ័យអាចកើតមានដោយសារកង្វះតម្លាភាពពាក់ព័ន្ធនឹងយុត្តិសាស្ត្រនៃការ Restake កាក់នេះ រួមជាមួយនឹងការទុកដាក់មិនបានត្រឹមត្រូវ។ លើសពីនឹងទៅទៀតសព្វថ្ងៃអ្នកវិនិយោគនឹងរត់ទៅរកគម្រោងណាដែលអោយអត្រាការប្រាក់ខ្ពស់ហើយពួកគេនឹងធ្វើការ restake ម្តងហើយម្តងទៀតអោយបានអត្រាការប្រាក់ច្រើនបំផុតតាមដែលអាចធ្វើបានហើយគម្រោង Restake បែបនេះនឹងព្យាយាមយ៉ាងណារកអត្រាការប្រាក់អោយបានច្រើនអោយអ្នកវិនិយោគដើម្បីទាក់ទាញពួកគេអោយវិនិយោគដោយមិនបានគិតអោយបានល្បិតល្បន់ពាក់ព័ន្ធនឹងហានិភ័យដែលអាចកើតមាន។

តើអ្វីជា EigenLayer?

ប្រភព: Coindesk