គម្រោង ​Monad បានទទួលការវិនិយោគចំនួន​ 225 លានដុល្លារដែលដឹកនាំដោយ ​Paradigm

Monad Labs គឺជាក្រុមការងារនៅពីក្រោយគម្រោង​ Blockchain Layer 1​ ដែលមានឈ្មោះថា​ Monad បានទទួលការវិនិយោគចំនួន​ 225 លានដុល្លារនៅវគ្គ​ Funding Round ដែលដឹកនាំដោយ​ក្រុម​ Paradigm។ការវិនិយោគវគ្គនេះគឺដើម្បីជាទុនពង្រីកក្រុមការងាររបស់ខ្លួន​និងអភិវឌ្ឃន៏គម្រោងនេះអោយកាន់តែលឿន។ក្រុមហ៊ុនដែលបានចូលរួមមានដូចជា: Electric Capital, Coinbase Venture, Castle Island Venture, GSR Ventures និង​ Greenoaks រួមជាមួយអ្នកវិនិយោគមួយចំនួនទៀតផងដែរ។​Paradigm មានបំណងថានឹងដាក់ទុនចំនួន​ 150 លានដុល្លារនៅវគ្គបន្ទាប់ជាមួយនឹងការវាយតម្លៃ​ 3 ពាន់លានដុល្លារ។Monad Labs ធ្លាប់បានទទួលការវិនិយោគចំនួន​ 19 លានដុល្លារដែលដឹកនាំដោយ Dragonfly Capital និង​ចំនួន​ 9 លានដុល្លារនៅវគ្គ​ Pre-seed កាលពិឧសភា​ ឆ្នាំ​ 2022 និង​ 10 លានដុល្លារកាលពី​ ខែធ្នូ​ 2022។

Monad Devnet

Monad បានដាក់អោយប្រើប្រាស់សាកល្បងក្នុង ​Devnet ដែលអាចបំពេញបានដល់ទៅ​ 10,000 Transactions ក្នុងមួយវិនាទីដែលការធ្វើ​Devnet នេះមិនបានបើកជាសាធារណ:ទេ។

ការបើកTestnet ជាសាធារណ:នឹងត្រូវបានបើកនៅពេលឆាប់ៗនេះណែនាំអោយចូលរួមទាំងអស់គ្នាដើម្បីឧកាសទទួលបាន Airdrop និង Mainnet របស់វានឹងដាក់អោយប្រើប្រាស់នៅពេលក្រោយក្នុងឆ្នាំនេះ។

ប្រភព: theBlock