មកដឹងកាន់តែច្បាស់អំពីគម្រោងកាក់ DYM
កាក់ DYM ត្រូវបាន Binance បើកការជួញដូរកាលពីព្រឹកមិញហើយគម្រោងកាក់នេះក៏មានចែកកាក់ DYM ចំនួន 70 លានកាក់ដល់អ្នកដែលបានធ្វើរឿងដូចខាងក្រោម:
- Stake កាក់ TIA ចំនួន 1 – 5,000 ក្នុង Celestia
- អ្នកប្រើប្រាស់ Ethereum Layer 2 សកម្មដូចជា Arbitrum, Optimism, Base, និង Blast។
- អ្នក Stake កាក់ Atom ក្នុង Cosmos ។
- អ្នកប្រើប្រាស់ក្នុង Blockchain Solana ដែលបានទៅលេងគម្រោង Wormhole, Tensor, និង Drip protocols.
- អ្នកដែលមាន NFT Pugby Penquins, Bad Kids, Mad Lads មុនថ្ងៃទី 19 ខែ ធ្នូឆ្នាំ 2023។
*គួរអោយដឹងផងដែរថាកាក់នេះមានចំនួន Total Supply ចំនួន: 1,000,000,000 DYM។
កាក់ DYM គឹជាកាក់របស់គម្រោង Dymension ដែលជាគម្រោង Blockchain បែប Modular ស្រដៀងគ្នាទៅនឹង Celestia(TIA) ដែរហើយប្រើប្រាស់ SDK របស់ Cosmos(ATOM)។ Dymension បានទទួលការវិនិយោគបែបឯកជនដល់ទៅ 6.7 លានដុល្លារពីសំណាក់ក្រុមហ៊ុនធំៗដូចជា Big Brain Holdings, Stratos Technologies, MatchboxDAO និង Shalom Meckenzie។
លក្ខណ:មួយចំនួនរបស់ Dymension មានដូចជា:
- ជាបច្ចេកវិទ្យា Blockchain ៖ ប្រើប្រាស់ Proof-of-stake ដែលផ្តល់ជូនដោយ SDK Cosmos ជាមួយ SDK នេះវាអាចភ្ជាប់ទៅជាមួយ Centralized network និង Consensus Layer ដោយប្រើប្រាស់ Software Tendermintជាមួយគុណសម្បត្តិទាំងនេះវាជួយអោយអ្នកប្រើប្រាស់ ក៏ដូចជា អ្នកអភិវឌ្ឃន៏អាចប្រើប្រាស់បានកាន់តែស្រួល។
- RollApp: Dymension បង្កើតដោយពឹងលើ RollApp ហើយ ដើម្បីកែ Rollup Chain និង ប្រតិបត្តិលើ Sequencer បានអ្នកប្រើប្រាស់ត្រូវប្រើប្រាស់ Dymension RDK។
- Dymension Hub៖ Dymension Hub ប្រើ Tendermint Core ដើម្បីសម្រេចទៅលើការបញ្ជារបស់អ្នកប្រើប្រាស់ និង ភ្ជាប់ទៅជាមួយ Network ផ្សេងទៀត។
- Modular structure៖ ជាមួយ Modular Structure Dymension អាចជ្រើសរើសថាពួកគេចង់ដំណើរការលើបរិស្ថានមួយណាដូចជា EVMOS EVM, Polaris EVM, CosmWasm និង រក្សាទិន្នន័យដោយអស់ថ្លៃ Fee ថោក។
- Optimistic Rollup៖ Dymensionប្រើប្រាស់បច្ចេកទេស Optimistic Rollup និង Fraud Proof ដើម្បីធ្វើការសម្រេចទៅលើការបញ្ជាវេរកាក់។
- កាក់ DYM៖ DYM ប្រើដើម្បីបង់ fee, បោះឆ្នោត និង សម្រាប់ផ្តល់សន្ទនីយនៃគូរកាក់នៅក្នុង Blockchain Dymension។
- វេរកាក់និងទ្រព្យជាមួយ IBC Bridge: Dymension អនុញ្ញាត្តិអោយ RollApps ទាំងអស់អាចភ្ជាប់គ្នា និង អាចវេរកាក់ទៅ Layer 1 បានដោយប្រើប្រាស់ IBC Bridge ដោយកាក់នឹងត្រូវបាន Lock នៅក្នុង Blockchain ដើម ហើយកាក់ថ្មីត្រូវបានបង្កើតនៅ Blockchain មួយទៀត។
Dymension ធ្វើការដោយរបៀបណា:
RollApps អាចធានារយ:នៃដំណើរការជាមធ្យម 0.2 វិនាទី និងអាចដំណើរការនៃការវេរកាក់បានដល់ទៅ 20,000 ក្នុងមួយវិនាទី។ហើយវាអាចធ្វើបែបនេះបានដោយអនុវត្តតាមដំណាក់កាលដូចខាងក្រោម:
- អ្នកប្រើប្រាស់បញ្ជាដោះដូរកាក់ក្នុង RollApp។
- ការបញ្ជានេះត្រូវបាន Sequencer ចាប់យកហើយដាក់ចូលក្នុង Block។
- Sequencer ផ្ញើរ Block ដែលមាបការបញ្ជារបស់អ្នកប្រើប្រាស់ទៅកាន់ Dymension Hub ហើយផ្ញើរ Transaction proof នេះទៅ DA Layer។
- ក្រោយពេលដែល DA layer ផ្ញើរមកវិញនៅ path របស់ភស្តុតាងនៃ Transaction មួយនេះ Sequencer ក៏ចាប់ផ្តើមអនុម័ត Transactionមួយនេះក្នុង RollApp ហើយផ្ញើរពត៏មាន និង ភស្តុតាងនេះទៅទុកក្នុង Dymension Hub។
ប្រភព: