Binance បានដកកាក់ Monero, Multichain, Vai និង Aragon ចេញពី Platform របស់ខ្លួនហើយ

ថ្ងៃនេះ Binance បានដកកាក់ XMR, MULTI, VAI, ANT ចេញមិនអោយមានការជួញដូរបន្តទៀតក្នុង Binance។ ការសម្រេចចិត្តនេះគឺធ្វើឡើងក្រោយពីការត្រួតពិនិត្រសារឡើងវិញតាមពេលវេលារបស់ Binance។ការដកកាក់ទាំងនេះគឺនឹងចាត់ទុកថាបានការនៅថ្ងៃទី 20 ខែ កុម្ភ: វេលាម៉ោង 10ព្រឹកហើយគូរកាក់ទាំងនេះ ANT/BTC, ANT/USDT, MULTI/USDT, USDT/VAI, XMR/BNB, XMR/BTC, XMR/ETH, និង XMR/USDT នឹងត្រូវបានបិទ។រីឯការវេរកាក់ទាំង 4 នេះចូលនឹងត្រូវបានបិទនៅថ្ងៃទី 21 ខែ កុម្ភ: និង ការដកកាក់នឹងត្រូវបានបិទនៅថ្ងៃទី 20 ខែ ឧសភា។ ការដកកាក់ទាំង 4 នេះចេញគឺមកពីគម្រោងកាក់ទាំង 4 នេះមិនបានគោរពតាមគោលការណ៏របស់ Binance ឯសម្រាប់កាក់ XMR គឺ អាចមានបញ្ហានឹងផ្លូវច្បាប់ដែលគម្រោងនេះអាចអោយមានការវេរកាក់បែបអនាមិកដែលអាចអោយក្រុមចោរប្រើវាដើម្បីលាងលុយបាន។

Blockchain Solana បានឈប់ដំណើរការនៅវេលាម៉ោង 5:22 នាទីល្ងាចនេះដោយមិនដឹងមូលហេតុច្បាស់គួរអោយដឹងផងដែរថានេះមិនមែនជាលើកទីមួយទេដែល Solana បានឈប់ដំណើរការបែបនេះព្រោះតាំងពីបើកដំណើរការមកគម្រោងនេះមានបញ្ហាស្រដៀងគ្នានេះជាច្រើនលើករួចមកហើយរួមនឹងការផ្អាកដំណើរការលើកក្រោយនេះវាត្រូវបានរាប់បញ្ចូលថាជាលើកទី 11 ក្នុងរយ:ពេល 2 ឆ្នាំ។មកដល់ពេលនេះ Validator ធំៗរបស់ Solana បានចាប់ផ្តើមម៉ាសុីនរបស់ពួកគេសារជាថ្មីរួចរាល់ហើយ។

ប្រភព:

coingape

cointelegraph