ម្ចាស់គម្រោង zkBridge ឈ្មោះ Polyhedra Network ទទួលបានការវាយតម្លៃដល់ទៅ 1 ពាន់លានដុល្លារ

Polyhedra Network គឺជាក្រុមការងារបង្កើត zkBridge ដែលជាវេបសាយអោយអ្នកប្រើប្រាស់អាចវេរកាក់ពី ETH ពី Ethereum Layer1 ចូលក្នុង Layer2 របស់ Ethereum។ គម្រោងនេះបានទទួលការវិនិយោគថ្មីមួយទៀតក្នុងចំនួនទឹកលុយដល់ទៅ 20 លានដុល្លារដោយទទួលបានការវាយតម្លៃដល់ទៅ 1 ពាន់លានដុល្លារ។ ការវិនិយោគនេះដឹកនាំដោយ Polychain Capital ដែលមានក្រុមហ៊ុនវិនិយោគដូចជា Animoca Brands, Hashkey Capital, Longhash Ventures, Emirates Consortium, Mapleblock Capital។ ការវិនិយោគនេះក៏ដូចជាការវិនិយោគកន្លងមក 4 លើកមកហើយគឺ Polyhedra សន្យាថានឹងផ្តល់ជូនជាកាក់គ្រ៊ីបតូដល់ក្រុមហ៊ុនវិនិយោគទាំងនោះ។ រួមការវិនិយោគសរុបទាំងអស់គឺ Polyhedra ទទួលបានការវិនិយោគដល់ទៅ 75 លានដុល្លារហើយ។ ជាមួយលុយទទួលបានពីការវិនិយោគថ្មីនេះ Polyhedra នឹងជួលបុគ្គលិកបន្ថែមដែលត្រៀមនឹងពង្រីកអោយបាន 80 នាក់ក្នុងឆ្នាំនេះ។

ប្រភព: theBlock