ក្រុមហ៊ុនផ្តល់សេវារក្សានិងជួញដូរគ្រ៊ីបតូ Bakkt បានចេញប្រកាសថាខ្លួនអាចនឹងត្រូវបិទក្រុមហ៊ុន

Bakkt គឺក្រុមហ៊ុនផ្តល់សេវាកម្មគ្រ៊ីបតូមួយដែលមានអ្នកចូលរួមបង្កើតជាម្ចាស់របស់ ផ្សារហ៊ុនញូវយ៉ក (The New York Stock Exchange)កាលពីឆ្មាំ 2018 បានចេញមកប្រកាសកាលពីថ្ងៃព្រហស្បត្តិ៏នេះថាក្រុមហ៊ុនខ្លួនអាចនឹងត្រូវបានបិទ។ក្រុមហ៊ុននេះធ្លាប់មានបំណងធ្វើអោយអតិថិជនអាចទិញកាហ្វេ Starbuck ដោយប្រើប្រាស់កាក់ BTC។

Bakkt បានដាក់ឯកសារទៅកាន់ SEC ថាពួកគេអាចនឹងត្រូវបិទដោយសារតែពួកគេនឹងមានលុយមិនគ្រប់គ្រាន់ក្នុងការដំណើរការក្នុងរយ:ពេល 12 ខែខាងមុខនេះហើយខ្លូនកំពុងតែរកវិធីលក់ហ៊ុនចំនួន 150 លានដុល្លារដើម្បីធ្វើអោយបញ្ហានេះកាន់តែប្រសើរឡើងវិញ។ Bakkt បានបង្កើតកាបូបឌីជីថលរបស់ខ្លួនដំបូងបង្អស់នៅឆ្នាំ 2021 តែត្រូវបានផ្អាកកាលពីឆ្នាំមុនហើយសព្វថ្ងៃកំពុងតែផ្តោតទៅលើសេវាកម្មរក្សា និង ​ជួញដូរកាក់គ្រ៊ីបតូ។ក្រុមហ៊ុននេះធ្លាប់បានសាកល្បងជាមួយ Lightning network របស់ Bitcoin ដើម្បីទូទាត់ប្រាក់ផងដែរតែនៅមិនទាន់ដាក់អោយប្រើជាផ្លូវការនោះទេ។

ប្រភព:

coindesk