មានរឿងអីបានជាកាក់ BTC ឡើងថ្លៃខ្លាំងថ្ងៃនេះ
ថ្ងៃនេះកាក់ BTC បានឡើងថ្លៃដល់ទៅ 7%ពី 42K $ ដល់ 45K $ ដែលជាតម្លៃខ្ពស់ជាងគេគិតចាប់តាំងពីខែ មេសា ឆ្នាំ 2022 មក។ហើយតើមានរឿងអ្វីបានជាវាឡើងថ្លៃខ្លាំងយ៉ាងនេះ។កាក់ឡើងថ្លៃបែបនេះគឺមកពីអ្នកវិនិយោគបានធ្វើការសម្រុកទិញដោយសារតែជិតដល់ថ្ងៃដែល SEC ត្រូវប្រកាសថាអនុម័តឬមិនអនុម័ត Spot BTC ETF ដែលនឹងធ្វើឡើងនៅថ្ងៃទី 10 ខែ មករាខាងមុខនេះមិនត្រឹមតែកាក់ BTC ទេដែលឡើងថ្លៃសូម្បីតែភាគហ៊ុនរបស់ក្រុមហ៊ុនដែលពាក់ព័ន្ធនឹង Spot BTC ETF ក៏ឡើងថ្លៃដូចគ្នាដូចជាភាគហ៊ុន Coin របស់ Coinbase និងភាគហ៊ុនរបស់ Microstrategy ជាដើម។មានអ្នកវិភាគមួយចំនួនបានគិតថា SEC អាចនឹងប្រកាសក្នុងសប្តាហ៏នេះទៀតផងតែមើលទៅអាចនឹងក្លាយជាការពិតឬអត់គឺអត់ទាន់ច្បាស់នៅឡើយទេ។ហើយមានដំណឹងខ្លះទៀតថា BlackRock អាចនឹងចាប់ផ្តើមទិញកាក់ BTC ក្នុងពេលឆាប់ៗនេះសម្រាប់ Spot BTC ETF របស់ពួកគេផងដែរ។ហើយក៏មានមតិខ្លះទៀតថាក្នុងសប្តាហ៏នេះ SEC ប្រហែលជាមិនអាចសម្រាប់ទៅលើការអនុម័ត Spot BTC ETF ទាន់នោះទេព្រោះ SEC ត្រូវការពេលក្នុងការត្រួតពិនិត្រឯកសារ S1 របស់ក្រុមហ៊ុនផ្សេងៗដែលទើបតែដាក់បន្ថែម។សរុបមក Spot BTC ETF នៅមិនទាន់អនុម័តទេហើយអ្នកវិនិយោគនាំគ្នា FOMO ចូលទិញដើម្បីរងចាំ Spot BTC ETF។
ប្រភព: