គ្រ៊ីបតូនៅដើមឆ្នាំ 2023

នៅដើមឆ្នាំ 2023 នេះគឺយើងឃើញតម្លៃគ្រ៊ីបតូបានឡើងថ្លៃគួរអោយអត់កត់សម្គាល់ដោយក្នុងនោះ Bitcoin បានឡើងថ្លៃដល់ទៅ 71% ពី 16,000 $(ដើមឆ្នាំ) ទៅ 28,000 $ (ថ្ងៃនេះ), ETH ឡើងថ្លៃដល់ទៅ 51% ពី 1192$(ដើមឆ្នាំ) ដល់ 1809$ (ថ្ងៃនេះ) ផ្ទុយគ្នាជាមួយពត៏មានមិនល្អរបស់ធនាគារដោយមិនដល់មួយខែផងមានធនាគារអាមេរិកយ៉ាងតិចណាស់ 3 ដែរដែលបានប្រកាសក្ស័យធនដែលរួមមានធនាគារ Signature bank, Sillicon valley bank និង Silvergate រួមជាមួយធនាគាររបស់ស្វ៊ីសមួយទៀតដែលមានឈ្មោះថា Credit Suisse ដែលបានលក់អោយធនាគារ UBS កាលពីប៉ុន្មានថ្ងៃកន្លងមកនេះដោយបន្សល់ទុកនៅបំណុលដែលជា Coco Bond រាប់ពាន់លានដុល្លារអោយធនាគារដ៏ទៃផ្សេងទៀត។ ETH នឹងមានព្រឹត្តការណ៏ដ៏ធំមួយនៅក្នុងខែមេសាខាងមុខនេះដែលហៅ Upgrade Shanghai Hard fork អ្នកវិនិយោគដែលធ្លាប់ដាក់កាក់ទៅ Stake គឺអាចដកកាក់វិញបាន និង BTC នឹងមានព្រឹត្តិការណ៏ដ៏ធំមួយដែលនៅដើមឆ្នាំ 2024 ដែលហៅថា Bitcoin Halving ឬហៅថាព្រឹត្តិការណ៏កាត់បន្ថយ Reward 50%។

រីឯ Altcoin ដ៏ទៃផ្សេងទៀតក៏គួរអោយចាប់អារម្មណ៏ដែលក្នុងនោះមានកាក់ XRP ដែលបានឡើង34% ធៀបពីដើមឆ្នាំមកដល់ថ្ងៃនេះដោយមានពត៏មានមួយទាក់ទងនឹងរឿងក្តីរបស់ខ្លួនទៅជាមួយនឹង SEC របស់សហរដ្ធអាមេរិកដោយម្ចាស់គម្រោងនេះមានសង្ឃឹមថារឿងក្តីរបស់ខ្លួននឹងត្រូវបានបញ្ចប់នៅចុងឆ្នាំនេះ។ Altcoin ដ៏ទែផ្សេងទៀតដូចជាប្រភេទកាក់ដែលប្រើបច្ចេកវិទ្យា zk technology ឬ zero knowledge ក៏កំពុងទទួលបានការចាប់អារម្មណ៏ខ្លាំងដែរដែលរួមមាន Matic, Starknet, scroll ,ផ្សេងទៀតចុចទីនេះ

រឿងមួយទៀតដែលគួរអោយចាប់អារម្មណ៏គឺការតាមប្រម៉ាញ់កាក់Airdropក្នុងblockchain layer 2 solution របស់ Ethereum ដោយថ្ងៃស្អែកនេះមានគម្រោងមួយដែលមានឈ្មោះ Arbitrum ដែលនឹងបើកអោយអ្នកទទួលបាន Airdrop អាចទៅ Claim កាក់របស់ពួកគេមកលក់បានហើយ និងរួមមានគម្រោង Blockchain ផ្សេងទៀតយ៉ាងច្រើនដែលអាចនឹងមានសំណាងអោយអ្នកលេង Crypto ទទួលបាន Airdrop តើនេះអាចជា Altcoin Season និងជា Next bull run របស់គ្រ៊ីបតូឬទេ។

ជាទូទៅ Altcoin តែងតែឡើងថ្លៃក្រោយការឡើងថ្លៃរបស់កាក់ Bitcoin។ដំបូង BTC ឡើងថ្លៃក្រោយមក ETH ឡើងតាម បន្ទាប់មកប្រភេទកាក់ altcoin ដែលមាន Marketcap ធំឡើងថ្លៃ និងចុងក្រោយគឺពួក Altcoin ដែលមាន marketcap តូចៗឡើងម្តងដែលត្រូវបានគេហៅថា Altcoin seasonធ្លាប់បានកើតនៅឆ្នាំ 2021។