Coinbase ត្រៀមខ្លួនរួចហើយសម្រាប់ Spot Bitcoin ETF
ដូចដែលបានដឹងនៅដើមឆ្នាំ 2024 នេះរឿងដែលគេកំពុងតាមដានអំពីគ្រ៊ីបតូគឺ Spot BTC ETF នេះឯង។ក្រុមហ៊ុនដែលបានស្នើរបើក Spot BTC ETF ទាំងអស់ត្រូវតែមានដៃគូរដើម្បីរក្សាកាក់ BTC អោយពួកគេបើសិនជាចង់បើក Spot BTC ETF ហើយដៃគូរនោះត្រូវតែជាដៃគូរស្របច្បាប់ហើយ Coinbase ក៏ជាជម្រើសមួយក្នុងនោះដែរដែលផ្តល់សេវារក្សាកាក់គ្រ៊ីបតូជូនក្រុមហ៊ុនទាំងនោះព្រោះ Coinbase ចាត់ទុកថាជាក្រុមហ៊ុនមួយស្របច្បាប់នៅសហរដ្ធអាមេរិកដែលមានលក់ភាគហ៊ុននៅ Nasdaq ឈ្មោះ Coin ទាំងផង។អ្នកនាំពាក្ររបស់ Coinbase បានប្រាប់ Bloomberg ថា Coinbase បានត្រៀមខ្លួនរួចហើយសម្រាប់ផ្តល់សេវាកម្មរក្សានិងសេវាផ្តល់សន្ទនីយកាក់រួមទៅជាមួយការត្រៀមនឹងទទួលការប្រើប្រាស់ច្រើនៗទៀតផងដែរ។ប្រធានផ្នែករក្សាកាក់របស់ Coinbase លោក Aaron Schnarch ក៏ទើបតែបានប្តូរជំនួសដោយលោក Rick Schonberg ផងដែរ។
ថ្ងៃនេះទីប្រឹក្សារបស់ VanEck លោក Gabor Gurbacsបានចេញមតិទាក់ទងនឹង ETF ថាអ្នកវិនិយោគអាចនឹងខកចិត្តជាមួយតម្លៃរបស់កាក់ BTC នៅពេលដែល SEC អនុញ្ញាត្តិ Spot BTC ETF ព្រោះវាអាចនឹងមិនឡើងខ្លាំងដូចដែលពួកគេគិតព្រោះលោកគិតថាអាចមានលុយប្រមាណតែ 100 លានដុល្លារប៉ុណ្ណោះហូរចូលទិញកាក់ BTC ព្រោះស្ថាប័នតម្រូវអោយមានកាក់ BTC ដើម្បីបើក BTC ETF បានតែលោកគិតថាវាអាចនឹងឡើងនៅថ្ងៃអនាគតដោយលោកលើកយក Gold ETFs ជាឧទាហរណ៏។សព្វថ្ងៃ Bitcoin មាន Marketcap 834 ពាន់លានដុល្លារដែលស្នើរនឹង Marketcap របស់មាសកាលពីឆ្នាំ 2004។
គម្រោង Orbit Chainដែលជាគម្រោងផ្តល់សេវា ប្តូរកាក់ពី Blockchain មួយទៅ Blockchainមួយទៀតឬហៅថា Cross-chain bridge បានទទួលការវាយប្រហារបាត់កាក់អស់ 81.5 លានដុល្លារ។
គម្រោង Meme Coin របស់ Cardano ឈ្មោះ SENK បានចេញមកធ្វើបច្ចុប្បន្នភាពអំពីហ្គេម Play to Earn របស់ខ្លួនឈ្មោះថា Snek Game ដែលជាហ្គេមពស់។គួរអោយដឹងផងដែរថាក្នុងឆ្នាំ 2024 នេះយើងអាចនឹងឃើញគម្រោង Cardano មានការ Updateយ៉ាងច្រើនទាក់ទងនឹង Defi, NFT, និង Dapp ផ្សេងៗទៀត។
ប្រភព: