Matrixport បានវិភាគថា SEC អាចនឹងបដិសេធសំណើរបើក Spot BTC ETFs ទាំងអស់

ខណ:ដែលអ្នកវិនិយោគកំពុងរងចាំការអនុម័ត Spot BTC ETF របស់ SEC អ្នកវិភាគរបស់ Matrixport បានវិភាគថា SEC អាចនឹងបដិសេធសំណើរបើក Spot BTC ETF របស់ក្រុមហ៊ុនទាំងអស់នៅក្នុងខែមករានេះ។អ្នកវិភាគរបស់ Matrixport បានអោយដឹងថា SEC បានណាត់ប្រជុំជាមួយតំណាងរបស់ក្រុមហ៊ុនទាំងនោះយ៉ាងញឹកញាប់កាលពីពីរបីសប្តាហ៏កន្លងមកនេះទាក់ទងនឹងឯកសារបន្ថែមដែលក្រុមហ៊ុនទាំងនោះត្រូវប្រគល់ជូន SEC ឬហៅថា S-1។ហើយឯកសារដែលក្រុមហ៊ុនទាំងនោះដាក់បន្ថែមហាក់ដូចជាមិនគ្រប់លក្ខខណ្ឌដែល SEC អាចអនុញ្ញាត្តិអោយបើក ETF នោះទេ។រឿងមួយទៀតគឺច្បាប់នៅសហរដ្ធអាមេរិកគឺមិនទាន់គ្រប់គ្រាន់ក្នុងការគ្រប់គ្រងគ្រ៊ីបតូនៅក្នុងប្រទេសនៅឡើយដូចនេះវាក៏អាចជាមូលហេតុមួយទៀតដែល SEC ត្រូវបដិសេធដើម្បីអោយមានច្បាប់ច្បាស់លាស់ទាក់ទងនឹងឧស្សាហ៏កម្មនេះជាមុនសិន។ជាចុងបញ្ចប់នៃការវិភាគបានអោយដឹងថា SEC អាចនឹងពន្យារហូតដល់ត្រីមាសទី2 ឆ្នាំ 2024 នេះហើយកាក់ BTC អាចនឹងធ្លាក់ដល់ 36K ទៅ 38K $ បើសិនជា SEC បដិសេធពិតមែននៅប៉ុន្មានថ្ងៃខាងមុខនេះ។

ជាមួយដំណឹងទាំងនេះបានធ្វើអោយកាក់ BTC ធ្លាក់ដល់ទៅ 7% ភ្លាមៗហើយអ្នកដែលបានLONG BTC បានដាច់ Account ដល់ទៅ 550 លានដុល្លារថ្ងៃនេះនិងដាច់ Account ដល់ទៅ 104 លានដុល្លារក្នុងពេលត្រឹមមួយម៉ោង។

ប្រភព:

decrypt