ចោរកំពុងវាយប្រហារ NFT Trader ដោយបានលួចNFT រូបស្វាអស់ជាច្រើនក្បាល

ចោរកំពុងធ្វើការវាយប្រហារទៅលើវេបសាយដោះដូរ Token និង NFT ឈ្មោះ NFT Trader ដោយមានការលួច NFT BAYC បានចំនួន 37 NFT និង MAYC បានចំនួន 22 NFT ហើយអ្នកអាចតាមដានការលួចនេះតាម Address មួយនេះបាន។ដូច្នេះអ្នកដែលធ្លាប់បានប្រើប្រាស់វេបសាយ NFT Trader ណែនាំអោយ Revoke ជាបន្ទាន់តាមរយ:តំណនេះ។មូលហេតុនៃការវាយប្រហារនេះនៅមិនទាន់ដឹងនៅឡើយទេ។

Coinbase លេង SEC វិញហើយដោយបានប្តឹង SEC ក្រោយពេលដែល SEC បានបដិសេធសំណើរអោយធ្វើតម្លាភាពទៅលើច្បាប់ទាក់ទងនឹងគ្រ៊ីបតូរបស់ Coinbase។Coinbase បានស្នើរអោយ SEC បង្ហាញពីច្បាប់ទាក់ទងនឹងគ្រ៊ីបតូអោយបានច្បាស់លាស់ព្រោះកាលដែលច្បាប់មិនច្បាស់លាស់បែបនេះវានឹងធ្វើអោយក្រុមហ៊ុនទាក់ទងនឹងគ្រ៊ីបតូជួបបញ្ហានៅថ្ងៃអនាគតក្រោយពេលដែល SEC បានប្តឹងទៅលើ Crypto Exchange ច្រើនដែលពាក់ព័ន្ធនឹងការដែលលក់កាក់ដែលជាមូលធនខុសច្បាប់កាលពីប៉ុន្មានខែចុងក្រោយមកនេះតែ SEC បានច្រានចោលសំណើរនេះទៅវិញដោយមិនព្រមធ្វើតាមសំណើររបស់ Coinbase។

ប្រភព:

watcher guru