ក្រុមហ៊ុននៅពីក្រោយកាក់ Safemoon បានដាក់សំណើរសុំក្ស័យធន

កាក់ Safemoon ឬ SFM បានធ្លាក់ថ្លៃជាង 30% កាលពីព្រឹកមិញក្រោយពេលក្រុមហ៊ុនដែលនៅពីក្រោយគម្រោងកាក់នេះបានដាក់សំណើរសុំក្ស័យធនជំពូកទី 7 ទៅតុលាការនៃស្រុក Utah សហរដ្ធអាមេរិក។យោងតាមលិខិតផ្ញើរជូនក្រុមការងាររបស់ Safemoon ដែលផ្ញើរចេះពី CEO របស់ក្រុមហ៊ុននេះបានអោយដឹងថាការក្ស័យធននេះគឺដោយសារក្រុមហ៊ុនមិនមានលុយក្នុងការបង់ប្រាក់ខែអោយបុគ្គលិកតទៅទៀតដែលចាំបាច់ក្រុមហ៊ុនត្រូវតែដាក់សំណើរសុំក្ស័យធន។ការក្ស័យធននេះកើតឡើងក្រោយពេលដែលនាយកប្រតិបត្តិរបស់ Safemoon ដែលរួមមាន founder Kyle Nagy, CEO John Karony, និង CTO Thomas Smith ត្រូវបាន SEC ចោទថាបានរំលោភច្បាប់របស់សហរដ្ធអាមេរិកចំនួន 3 ខែហើយថែមទាំងចោទថា Safemoon គឺជាទម្រង់បោកប្រាស់ដ៏ធំមួយផងដែរ។អ្នកគាំទ្រកាក់ Safemoon ជាច្រើនរូបបានសង្ស័យថាគម្រោងនេះត្រូវបានអ្នកអភិវឌ្ឃន៏លួចយកលុយរត់។

ទូរស័ព្ទដៃ SAGA របស់ Solana លក់អស់ពីស្តុកដោយសារតែក្នុងទូរស័ព្ទមានកាក់ BONK ដល់ទៅ 30 លានកាក់បើគិតតាមតម្លៃរបស់កាក់ BONK សព្វថ្ងៃគឺកាក់នេះមានតម្លៃថ្លៃជាងទូរស័ព្ទទៅទៀត។គួរអោយដឹងផងដែរថាកាលពីថ្ងៃទី 5 កន្លងមកនេះ Co-founder របស់ Solana បានចេញមកនិយាយថាទូរស័ព្ទរបស់ខ្លួនមានការលក់ធ្លាក់ចុះតែមកដល់ថ្ងៃគឺអស់ស្តុកហើយរួច Solana ថែមទាំងបានដាក់លក្ខខណ្ឌថ្មីដោយមួយគ្រួសារអាចទិញទូរស័ព្ទនេះបានតែមួយទេ។

ប្រភព:

Cointelegraph

theblock