Binance បានផ្អាកការដកកាក់ BTC ជាបណ្តុះអាសន្នដោយសារមានបញ្ហាកក់ស្ទះ transaction។

Binance ដែលត្រូវបានស្គាល់ថាជាកន្លែងទិញ គ្រីបតូធំជាងគេលើលោក បានបិទការដកកាក់BTC ជាបណ្តុះអាសន្នដោយសារមានការកក់ស្ទះtransaction និង ដើម្បីបញ្ជៀសការដកកាក់មិនជោគជ័យ(បញ្ជាក់ពេលដកមិនជោគជ័យ កាក់របស់យើងមិនបានបាត់ទេគឺនៅដដែលគ្រាន់តែយើងត្រូវមកចុចម្តងទៀតដើម្បីដក។)។ ការផ្អាកគឺមានការរំពឹងថាមិនប្រើពេលយូរទេ Binance នឹងបើកអោយដកដូចធម្មតាវិញហើយ។

CZ ដែលជា​CEO របស់Binance បានអោយដឹងថាក្រុមការងារកំពុងតែដុតដៃជើងដោះស្រាយបញ្ហាការកក់ស្ទះពីដំបូងBinance គិតថាអាចប្រើពេលតែ 30​នាទីប៉ុណ្ណោះក្នុងការដោះស្រាយតែផ្ទុយមកវិញវាគឺអាចប្រើពេលច្រើនជាងនេះ។ CZ បានប្រាប់ទៅកាន់អ្នកវិនិយោគថា មិនចាំបាច់ភ័យអំពីសុវត្ថិភាពរឿងកាក់របស់ពួកគេទេព្រោះBinance បានរក្សាទុកវាបានយ៉ាងល្អហើយ។ មួយទៀតអ្នកវិនិយោគអាចប្រើNetwork BEP-20 បានក្នុងការដកBitcoinបើសិនពួកគេបារម្ភ។ រឿងដែលគាប់ជួននៃការបិទការដកBitcoinនេះគឺមុននេះបន្តិច Platform ផ្តល់កម្ចីកាក់ Celsius បានបិទការដក់កាក់ដូចគ្នាដែរ ដែលវាធ្វើអោយតម្លៃកាក់Bitcoin បានធ្លាក់ចុះកាន់តែខ្លាំងគឺតម្លៃក្រោម $24,000។ តើនេះអាចជាសញ្ញាអោយអ្នកវិនិយោគតូចៗភ័យហើយលក់Bitcoin ក្នុងតម្លៃថោកៗទេ?

ប្រភព: https://www.coindesk.com/business/2022/06/13/binance-temporarily-pauses-bitcoin-withdrawals