ធនាគារអាមេរិកបានវាស់ស្ទង់ឃើញថា គ្រ៊ីបតូនៅតែមានអ្នកជឿជាក់ទោះបីតម្លៃធ្លាក់យ៉ាងណាក៏ដោយ

តាមការវាស់ស្ទង់មួយរបស់ Bank Of America (ធនាគារនៃសហរដ្ធអាមេរិក) បានអោយដឹងថាទោះបីតម្លៃរបស់គ្រីបតូធ្លាក់ខ្លាំងយ៉ាងណាក្តីក៏នៅតែមានអ្នកជឿជាក់ដែល ជម្រើននេះមានខ្លឹមសារលម្អិតដូចខាងក្រោម:

1. ធនាគារអាមេរិកបានធ្វើជំរឿនទៅលើអតិថិជនដែលធ្លាប់បានក៏ដូចជាមានទំនងនឹងវិនិយោគទៅលើ គ្រីបតូ ក៏ដួចជា ទ្រព្យសម្បត្តិDigital ផ្សេងៗចំនួន 1000 នាក់។ ក្នុងនោះមានចំនួន 91 % បានឆ្លើយថាពួកគេនឹងទិញគ្រីបតូ នៅ6 ខែខាងមុខដែលជាភាគរយដូចគ្នាចំនួនអ្នកដែលបានធ្លាប់វិនិយោគពី6 ខែមុន។

2. ក្នុងនោះមានចំនួន 30% ដែលបានអោយដឹងថាពួកគេគ្មានគម្រោងនឹងលក់គ្រីបតូរបស់ពួកគេនៅរយពេល6ខែខាងមុខនោះទេ នេះជាភាគរយស្មើគ្នានឹងអ្នកដែលឆ្លើយថាកាលពី 6 ខែចុងក្រោយមកនេះពួកគេមិនបានលក់គ្រីបតូរបស់ពួកគេទេ។

3. ភាគច្រើនពួកគេប្រើ Paypal(53%), Coinbase(46%) ដើម្បីធ្វើការទិញគ្រីបតូ ហើយភាគច្រើនពួកគេទិញបន្តិចម្តងៗដែលសង្កេតឃើញថា រាល់ការវេរលុយម្តងៗរបស់ពួកគេ គឺ 25$។

4. សង្កេតថាមានកំណើននៃការប្រើប្រាស់គ្រីបតូក្នុងការទិញរបស់អនឡាញ រួមជាមួយនឹងការវេរអោយគ្នាទៅវិញទៅមក ដែលមានចំនួនដល់ទៅ 39% ទៅ 34% ដែលបានតបថាពួកគេធ្លាប់ចាយវាយគ្រីបតូ។

5. 65% ភាគរយបានឆ្លើយថាពួកគេវិនិយោគតិចជាង 10% នៃលុយវិនិយោគរបស់គេប៉ុណ្ណោះទៅលើគ្រីបតូ។

6. ភាគច្រើនពួកគេជាអ្នកវិនិយោគរយពេលខ្លី ដែលមានដល់ទៅ 77% ដែលទើបបានទិញគ្រីបតូនៅរយពេលក្រោមមួយឆ្នាំ។

ប្រភព: https://www.coindesk.com/business/2022/06/13/bank-of-america-survey-shows-consumers-arent-done-with-crypto-yet