Kucoin ទទួលពិន័យជាទឹកប្រាក់ 22 លានដុល្លារពីតុលាការក្រុង ញូវយ៉ក

Kucoin គឺជាក្រុមហ៊ុនផ្តល់សេវាជួញដូរគ្រ៊ីបតូដែលត្រូវបានអគ្គមេធាវីញូវយ៉កបានប្តឹងកាលពីប៉ុន្មានខែមុនទាក់ទងនឹងផ្តល់សេវាជួញដូរកាក់ខុសច្បាប់ដល់អ្នកប្រើប្រាស់នៅសហរដ្ធអាមេរិក។ថ្ងៃនេះ Kucoin ត្រូវបានទទួលពិន័យជាទឹកប្រាក់ 22 លានដុល្លារ 5.3 លានដុល្លារបង់ជូនរដ្ធនៃទីក្រុង ញូវយ៉ក និង 16.7 លានដុល្លារទៀតត្រូវសងអ្នកប្រើប្រាស់នៅសហរដ្ធអាមេរិកចំនួន 180,000 នាក់។អ្នកប្រើប្រាស់នៅទីក្រុងញូវយ៉កនឹងត្រូវបានផ្អាកឈប់អោយប្រើប្រាស់ Kucoin តទៅទៀតដោយ Kucoin នឹងធ្វើការផ្ញើរ email ដល់ពួកគេ។គួរអោយដឹងផងដែរថាកន្លងមកនេះក្រុមហ៊ុន CoinEx ក៏ត្រូវបានអគ្គមេធាវីញូវយ៉កប្តឹងម្តងផងដែរកាលពីខែកុម្ភ: ឆ្នាំ 2023 និងត្រូវពិន័យជាទឹកប្រាក់ 2 លានដុល្លារ។

ថ្ងៃនេះ OKX DEX បានទទួលរងគ្រោះបាត់កាក់ជាទឹកប្រាក់អស់ 370,000 ដុល្លារក្រោយពេលដែល Private key របស់ Admin គម្រោងនេះត្រូវបានចោរដឹងខណ:ពួកគេកំពុងតែធ្វើការ Upgrade contract ថ្មី។ OKX DEX សន្យាថានឹងសងកាក់ដែលបាត់ជូនអ្នកវិនិយោគវិញ។

ប្រភព:

cryptopotato

cryptoslate